ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៥ មិថុនានេះសម្រាប់វិញ្ញាសាបាល់បោះនារី នៃការប្រកួតកីឡាមហាជន ខេត្តកណ្ដាល ចាប់ផ្ដើមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។

សូមបញ្ជាក់ថា ក្រុមខ្លាំងចំនួន៤ ដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ មាន សម្រាប់ពូល A ក្រុមបាល់ទះនារីសម័យថ្មី និងក្រុមបាល់ទះនារីក្លាហាន ចំណែកពូល B ក្រុមបាល់ទះរួមចិត្តតែមួយ និងក្រុមបាល់ទះ ឃុំគោកត្រប់។

សម្រាប់ការប្រកួត ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមបាល់ទះនារីក្លាហាន ប្រកួតនឹងក្រុមបាល់ទះឃុំគោកត្រប់ រីឯក្រុមបាល់ទះរួមចិត្តតែមួយ ប៉ះក្រុមបាល់ទះនារីសម័យថ្មី។

សម្រាប់ក្រុមដែលឈ្នះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងជួបគ្នាប្រជែងយកជើងឯក ចំពោះក្រុមចាញ់ប្រកួតគ្នា ដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ការប្រកួតនេះ រៀបចំឡើង ដោយ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំកាយនិងកីឡាខេត្តកណ្តាល។

ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល នៃប្រភេទកីឡាទាំង ៣ នេះ មានបាល់ទាត់ បាល់ទះ និងបាល់បោះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នេះ ។

ការប្រកួតនេះ បាល់ទាត់ មាន ២០ក្រុម គឺបុរសមាន ១២ ក្រុម និងនារីមាន ៨ក្រុម បែងចែកចេញ ៦ពូល ក្នុងមួយពូល មាន ៣ក្រុម ដោយប្រើរូបមន្តប្រកួតជម្រុះតាមពូល ។ បាល់ទាត់បុរស និងនារី ចាប់ផ្តើមការប្រកួតជាផ្លូវការ ចុងក្រោយ ខែឧសភា ឆ្នាំ២០២២នេះតទៅនៅទីលានបាល់ទាត់ខេត្ត ចំណែកបាល់ទះ មាន ១៤ក្រុម គឺបុរសមាន ៨ក្រុម និងនារីមាន ៦ក្រុម នៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះមាន ៨ក្រុមបុរស និងនារី ប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕/V