ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ា​ង ធា​រិ​ទ្ធ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ធា អនុប្រធាននាយកដ្ឋាន​កណ្តាល​សន្តិសុខ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយដ្ឋាន​កណ្តាល​សន្តិសុខ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​បែងចែក​តួនាទី​ភារកិច្ច លើ​ផែនការ​ការពារ​ដំណើរ​ទេសចរណ៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក​សម្រាប់​គោលដៅ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ទទួលខុសត្រូវ នៅ​នាយកដ្ឋានអង្គរក្ស ។​

​សូមជម្រាបថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធ​បិ​តី​ក្នុង​ព្រឹត្តិការ​ណ៏​ដំ ណើ​រ​ទេសចរ​ណ៏​ពានរ​ង្វ​ន់​បាល់ទាត់​ពិភពលោក​ឆ្ល​កាត់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ មិថុនា ២០២២ វេលា​ម៉ោង ៩ ព្រឹក​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​ក្នុង​វិមាន​សន្តិភាព ។​

​យោង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅនេះ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​ហៅ​កាត់​ថា (NOCC) បានប្រកាស​អំពី​ការ​ដង្ហែ​ពាន រង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Trophy Tour មកកាន់​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​។ ការ​ដង្ហែ​នេះ​ធ្វើឡើង​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ដែល​ពិធី​ទទួល​ស្វាគមន៍​និង​លើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ​នឹងធ្វើ​ឡើង​ក្រោម​អ​ធិ ប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រោយពី​ការដាក់​ដង្ហែ​នឹងមាន​ការដាក់​តាំង​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថត រូប​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​សូម​ជម្រាបជូន​ដែរ​ថា​ព្រឹត្តិការណ៍​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រជាពលរដ្ឋ​ទាំងអស់​មាន​មោទនភាព​ដ៏​វិសេសវិសាល​ដែល​បានទទួល​ព្រឹត្តិការណ៍​នៃ​ដំណើរ​គោចរ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​លើក​ទី​១ មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​អបអរសាទរ​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក​នា​ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ​នៅ​ទីក្រុង ដូ​ហា ប្រទេស​កាតា​។​

​នៅក្នុង​កម្មវិធី​សំខាន់ៗ​អំឡុងពេល​ពានរង្វាន់​បាល់ទាត់​ពិភពលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុ​ជារួម​មាន​៖១.​ក្បួន​ដង្ហែ​ពានរង្វាន់​បាល់​ទាត​ពិភព​លោ ក​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មកកាន់​វិមាន​សន្តិភាព ។​២. ពិធី​ទទួល​ស្វាគមន៍​និង​លើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​។ ៣. ពិធី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​និង​ថតរូប​ជាមួយ​ពានរង្វាន់​បាល់ ទាត់​ពិភពលោក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ម៉ោង​ប្រហែល​១​រសៀល​រហូតដល់​ម៉ោង​១០​យប់ អមដោយ​តន្ត្រីសម័យ​កំដរ​ផងដែរ​។​

​គួរបញ្ជាក់​ជូន​ថា​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន ៥១ ដែលមាន​ឱកាស​នាំយក​ពាន World Cup ពិតប្រាកដ​មក​បង្ហាញ​ប្រជាជន​កម្ពុជា​ជាពិសេស​អ្នក​ស្នេហា វិស័យ​បាល់ទាត់ ។ ដំណើរ​ទេសចរណ៍​ពានរង្វាន់ FIFA World Cup™ នេះ​នឹង​ឈប់​ក្នុងប្រទេស​ចំនួន ៥១ បូករួម​ជាមួយ​ប្រទេស​ទាំង ៣២ ដែល​ត្រូវ​ចូលរួម​ប្រកួត FIFA World Cup 2022 ខាងមុខ​ផងដែរ​ដែលនាំឱ្យ FIFA កាន់តែ​ខិតជិត​ដល់​គោលដៅ​នៃ​ការយក​ពាន​ផ្លូវការ​ទៅ​ដាក់​បង្ហាញ​នៅ​ប្រទេស​ជា​សមាជិក​ទាំង ២១១ របស់ FIFA នៅមុន​ឆ្នាំ​២០២៣ ។​

​នៅ​អាស៊ីអាគ្នេយ៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ធ្លាប់ធ្វើ​ដំណើរ​មកកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​, ថៃ​, វៀតណាម​, ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​៕​