​ ​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២១​ខែកក្កដា​ស្លាប់​៦​នាក់​របួស​២៥​នាក់​

1006
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ និង​របួសធ្ងន់​ស្រាល​២៥​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៦​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​៤​គ្រឿង​និង​រថយន្ត​ធំ​២​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​ប្រជែង​មិន​ប្រកាន់​ស្តាំ​បត់​គ្រោះថ្នាក់​ស្រវឹង​កត្តា​យានយន្ត​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​មាន​ចំនួន​១៧៥​លើក បណ្ដាល​ឲ្យ​ស្លាប់​៩៤​នាក់ របួសធ្ងន់​១៧៥​នាក់ និង​រងរបួស​ស្រាល​៩៤​នាក់​៕S/​ហូ​សាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម