ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៏ដំណើរទេសចរណ៏ពាន រង្វាន់បាល់ទាត់ពិភពលោកឆ្លងកាត់ព្រះរាជា ណាចក្រកម្ពុជាដែលប្រព្រឹត្តិធ្វើនៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ២០២២វេលាម៉ោង ៩ ព្រឹកនៅទីស្តីការនាយករដ្ឋមន្រ្តីក្នុងវិមានសន្តិភាព ។

យោងតាមរយៈលិខិតចុះថ្ងៃទី២៦ខែឧស ភា ឆ្នាំ២០២២ កន្លងទៅនេះរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហៅកាត់ថា NOCC បានប្រកាសអំពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour មកកាន់ប្រទេសកម្ពុ ជានាថ្ងៃទី ១៥ ខែ មិថុនានេះ ។ ការដង្ហែនេះធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដែលពិធីទទួ លស្វាគមន៍និងលើកពានរង្វាន់បាល់ ទាត់ពិភពលោកនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីការដាក់ដង្ហែនឹងមានការដាក់តាំងដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និង ថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះនៅពហុកីឡដ្ឋានជាតិមរតក តេជោ។

សូមជម្រាបជូនដែរថាព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រា ប់ព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋទាំងអស់មានមោទ នភាពដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍នៃដំណើរគោ ចរពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១ មកកាន់ប្រទេសកម្ពុជាដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វា ន់ពិភពលោកនាខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះនៅទីក្រុង ដូហា ប្រទេសកាតា៕សរន