កូវីដ-១៩៖ មកដល់ថ្ងៃនេះ គឺ៣៩ថ្ងៃហើយ គ្មានអ្នកឆ្លងថ្មីទេ, ជាសះស្បើយ គ្មាន, ស្លាប់ថ្មី គ្មាន
ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា គ្មាន អ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មី ទេ , ជាសះស្បើយ គ្មាន និងគ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ គ្មាន , ករណីនាំចូលថ្មី ពីក្រៅប្រទេស គ្មាន។ បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃនេះ គឺមានរយ:ពេល ៣៩ថ្ងៃហើយ ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ-១៩ ថ្មី ។

គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១៣៦.២៦២ នាក់ , អ្នកជាសះស្បើយ ១៣៣.២០៦ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍ សរុប ១៤.៤៥៩ នាក់ , ករណីនាំចូល ពីក្រៅប្រទេស សរុប ២១.២១៩ នាក់។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖