ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រាយ
កិរិយាសព្ទ
ដាក់អ្វីៗពីសពាសមិនមូលគ្នា, ឥតសណ្ដាប់ធ្នាប់
រាយអីវ៉ាន់ពេញផ្ទះ, ក្មេងរាយសំរាមកញ្ជាំមុខផ្ទះ ។
ធ្វើឲ្យជារបៀបរៀងគ្នា, ឲ្យហូរហែ
ដាក់ចានរាយជាជួរ; រាយទំនុកច្រៀង ។
រាយការណ៍ ថ្លែងរៀបរាប់សេចក្ដីដំណើរឬតាមកិច្ចការ ។ រាយមន្ត សូត្រសែកមន្តតាមលំដាប់ ។ រាយសន្ទូច លាតរនងសន្ទូចតាមជើងកញ្ជោ ។ ល ។
កិរិយាវិសេសន៍
ដែលរលែកចេញ, ដែលមិនមែនជាចង្កោម, មិនមែនជាដុំ
ប្រាក់រាយ ប្រាក់រាយរងដែលរលែកចេញដោយឡែក ( ព. ផ្ទ. ប្រាក់ដុំ ) ។ ពាក្យរាយ ពាក្យដែលមិនមែនជាកាព្យឃ្លោង ។ លក់រាយ រលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ ( ព. ផ្ទ. លក់ដុំ ) ។ ល ។
គុណសព្ទ
ដែលរលែកចេញ, ដែលមិនមែនជាចង្កោម, មិនមែនជាដុំ
ប្រាក់រាយ ប្រាក់រាយរងដែលរលែកចេញដោយឡែក ( ព. ផ្ទ. ប្រាក់ដុំ ) ។ ពាក្យរាយ ពាក្យដែលមិនមែនជាកាព្យឃ្លោង ។ លក់រាយ រលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ ( ព. ផ្ទ. លក់ដុំ ) ។ ល ។
រាយពពាយ
កិរិយាវិសេសន៍
ដែលរាយពេញពាសឥតសណ្ដាប់ធ្នាប់; ដែលរាត់រាយឥតប្រយោជន៍
ដាក់អីវ៉ាន់ រាយពពាយ ។
គុណសព្ទ
ដែលរាយពេញពាសឥតសណ្ដាប់ធ្នាប់; ដែលរាត់រាយឥតប្រយោជន៍
ដាក់អីវ៉ាន់ រាយពពាយ ។
រើ
កិរិយាសព្ទ
យកចេញ, ជញ្ជូនចេញអំពីកន្លែងមួយទៅដាក់កន្លែងផ្សេង
រើអីវ៉ាន់ពីផ្ទះចាស់ទៅដាក់ក្នុងផ្ទះថ្មី ។
លើកយកចេញអំពីគំនរ
រើឧស ។
ប្រឹងស្ទុះច្រឡោតឡើង
គោផុងក្នុងភក់ខំប្រឹងរើរមួលខ្លួន ។
បង្រះប្រែប្រួលត្បុលរុលឡើងលើ
ក្មេងដេកចេះតែរើ ។
ក្អែអាហារចេញពីមាត់
សុខនរើចំណីឲ្យកូនស៊ី ។ កែប្រែ : រើសម្ដី, រើសេចក្ដី, រើបញ្ញត្តិ ។
រើខ្លួន រលាស់ឬដកខ្លួនចេញ; ប្រឹងកែឬដោះខ្លួនឲ្យរួចផុតអំពីការទាក់ទិន ។ រើបង្គុយ ប្រែបង្គុយ ។ រើបន្ទុក ( ព. ប្រ. ) លែងនៅក្នុងបន្ទុករបស់អ្នកដែលខ្លួនពឹងផ្អែកជ្រកអាស្រ័យ ។ រើរុះ ( ព. ប្រ. ) ដែលកែប្រែម្ដងដូច្នេះម្ដងដូច្នោះមិនចេះដាច់ស្រេច
និយាយរើរុះ; សម្ដីរើរុះ ។
រើសើ ឬ សើរើ រើតាមស្នើរតាមស្រទាប់ ដែលកប់ដែលកំបាំងឲ្យឃើញច្បាស់ប្រាកដ
រើសើ ឬ សើរើរកសំបុត្រដើម ។
រើអៀង រើអាហារថ្មីពីក្នុងក្រពះមកទំពាម្ដងទៀតឲ្យល្អិត ( ដែលហៅថា ទំពាអៀង ) ហើយលេបទៅវិញ ( ចំពោះតែសត្វចតុប្បាទតិណភ័ក្ខពួកខ្លះ )
គោរើអៀង ។ ល ។
លិច
កិរិយាសព្ទ
លិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម
ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច ។
អស្ដង្គត
ព្រះអាទិត្យលិច ( ថ្ងៃលិច ) ។
ព. ប្រ. វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត
លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ ។
គុណសព្ទ
ដែលធ្ងន់មិនអណ្ដែតទឹក
ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់នុ៎ះអណ្ដែត ។
ដែលទាបឬជ្រៅតែងតែលិចទឹក
ដីលិចទឹក, ព្រៃទឹកលិច ។
លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច
មនុស្សលិចកញ្ជង់ ។
លិចកញ្ជង់លង់កញ្ជើ (ព. សា.)ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់ ។ លិចកណ្ដេងដី វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្ដេង ។ លិចក្បាលទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ ។ លិចក្រជាំ វិនាសទ្រព្យធនអាប់កេរ្ដិ៍ឈ្មោះ ។ លិចតែម្ដង! ខូចតែម្ដង; ! លិចទៅ! ខូចទៅ! (ពាក្យឧទាន) ។ លិចលង់ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក ។ លិចលង់ផុងកៃ (ព. សា.) វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច ។ លិចអណ្ដែត ឬលិចៗអណ្ដែតៗ ឬក៏លិចអណ្ដែតៗលិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ។ អាលិច! អាខូច! (ពាក្យជេរលេង) ។ ល ។
នាមសព្ទ
ឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម
ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច ។
ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយ ក៏មាន) ។
លូក
កិរិយាសព្ទ
លាតឬឈោងដៃចេញ
លូកដៃទទួលអីវ៉ាន់ ។
លាតដៃចុះឬកាយយក
លូកដៃក្នុងពាងទឹក; លូកផ្អកពីក្នុងឳទឹន ។
លាតដៃចាប់កាន់, ហ៊ានទិញ
ទំនិញឥឡូវថ្លៃណាស់ លូកមិនចុះទេ ។
បង្ខិតចូល ឬ ចេញ
បោះរបងលូកចូលក្នុងដីគេ ។
កិរិយាវិសេសន៍
ដែលលយចេញឬចូល
ដីដុះលូកចូលក្នុងទន្លេ ។
លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច។ លូកល លូកលមើល, ហុចល្បងមើល ។ លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ
និយាយលូកលើសើក្រោម ។ ល ។
ព. ទ. បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត ។
គុណសព្ទ
ដែលលយចេញឬចូល
ដីដុះលូកចូលក្នុងទន្លេ ។
លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច។ លូកល លូកលមើល, ហុចល្បងមើល ។ លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ
និយាយលូកលើសើក្រោម ។ ល ។
ព. ទ. បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត ។