​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ទំនាស់​រ៉ាំរ៉ៃ​ជាង​២០​ឆ្នាំ​នៃ​ករណី​វិវាទ​ដីធ្លី​រវាង​ប្រពល​រដ្ឋ ចំនួន​៧៩​គ្រួសារ និង​ពលរដ្ឋ​ឈ្មោះ សាយ ស៊ីណា និង ឈ្មោះ សាយ សុភាព ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ខាងជើង​អនុវិទ្យាល័យ អូរជ្រៅ ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់រឿង​ទំនាស់​ហើយ​កាលពី​ថ្ងៃទី ១៤ ខែ មិថុនា​ឆ្នាំ ២០២២ ។​

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានរៀបចំ​បើក​កិច្ចប្រជុំ​មួយលើកទៀត​រយ​:​ពេល​៣​ម៉ោង​ដើម្បី​សម្របសម្រួល និង​ដោះស្រាយ ដែល​ដឹកនាំ​ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត អនុប្រធាន​មន្ទីរជំនាញ អ្នកពាក់ព័ន្ធ លោក កែវ តារា​រស្មី អភិបាលរងក្រុង​ប៉ោយប៉ែត​និង​ប្រជាពលរដ្ឋ​ដែលជា​ភាគី​គូភាគី​ទំនាស់ ។​

​ដោយមាន​ឆន្ទ​:​ចូលរួម​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​នេះ គូភាគី​សម្របសម្រួល​គ្នា​ផងដែរ​ក្រោម​គោលការណ៍​ឈ្នះ ឈ្នះ បង្រួម​រឿង​មិន​ពង្រីក​ទំនាស់ ហើយ​យោគយល់​គ្នា​ខ្ពស់បំផុត ៕​.mara