ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​៖ ម៉ូ​លីកា បាន​ទទួលស្គាល់ថា ពេលនេះ នាង​ស្កប់ស្កល់ ពេញចិត្ត​នូវ​រូប​សម្រស់​របស់ខ្លួន ព្រោះ​នៅ​ឆ្នាំ​២០២២ នេះ ទាំង​ផ្ទៃមុខ ដងខ្លួន និង​រូបរាង គឺ​ដូច​អ្វីដែល​នាង មាន​ក្ដី​ស្រមៃ​ចង់បាន​ពីមុន ព្រោះ​ស្វាមី​ពេញចិត្ត និង​ស្រលាញ់​នាង​ខ្លាំង ហើយ​មិត្តភក្ដិ​នៅ​ជុំវិញខ្លួន ពួកគេ ក៍​លាន់មាត់ ថា​នាង​កើន​តែ​អាយុ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ តែ​រូប​សម្រស់​ក្មេង​ជាង​វ័យ​។ ទោះជា​យ៉ាងណា ជុំវិញ​ការប្រែប្រួល​រូបឆោម កាន់តែ​ទាក់ទាញ ប្លែក នា​រយៈពេល​ចុងក្រោយ​នេះ ម៉ូ​លីកា សារភាពថា នាង​មាន​អ្នក​នៅក្រោយ​ខ្នង បានជា​ធ្វើ ឲ្យ​នាង មាន​ទំនុកចិត្ត​ខ្ពស់​ដល់​ម្លឹ​ង​។​

​ម៉ូ​លីកា បាន​និយាយ ដោយ​មិន​លាក់លៀម​ថាៈ សម្រស់​នាង ពេលនេះ នាង​មាន​អារម្មណ៍ ជឿជាក់​ខ្លាំង​នោះ គឺ​ដោយសារតែ​នាង ទៅ​ទទួល​សេវាកម្ម រក្សា​សម្ផស្ស​ពី Crystal Clinic ហើយ​នាង​សូម​សរសើរ លោក​ដុក​ទ័​រ Kim Eng Mam Ostebo (Camille) ដែល​ធ្វើ​ឲ្យ​សម្រស់ របស់​នាង ពិតជា​ដូច​អ្វី ដែល​ប៉ងប្រាថ្នា​។​

​ម៉ូ​លីកា បាន​បន្ថែមថាៈ ទាំង​គុណភាព សេវាកម្ម គឺ​នៅ Crystal Clinic នេះ នាង​មាន​អារម្មណ៍ ថា​កក់ក្ដៅ ហើយ​មាន​ទំនុកចិត្ត​បំផុត ព្រោះ​គ្លីនិក​នេះ មាន​អ្នកជំនាញ​ដែល​ពូកែៗ និង​មាន​បទ​ពិ សោធន៍​ត្រឹមត្រូវ​ផ្នែក​សម្ផស្ស ដែល​កែ​ហើយ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព របស់​អតិថិជន ដែល​ទៅ​ទទួល​សេវាកម្ម នៅ​ទី​នោះឡើយ​។​

​អតីត​តារាចម្រៀង Rock រូបនេះ វាចា​ថាៈ ” ឥឡូវ ខ្ញុំ​សប្បាយចិត្ត ព្រោះ​ប្ដី​កាន់តែ​ស្រលាញ់ ហើយ​ទៅណា​មក​ណា គេ​ថា​ស្អាត​ជាង​មុន អីចឹង​យើង​ជឿរ​ជាក់ លើ​ខ្លួនឯង​ខ្លាំង ព្រោះតែ លោក​ដុក​ទ័​រ Camille ”​។​

​បើតាម​រូប​ពីមុន ម៉ូ​លីកា កែ​ច្រមុះ និង​ទម្រង់​មុខ​នោះ គេ​ឃើញ​នាង មាន​ភាពប្រែប្រួល ប្លែក ដាច់​ឆ្ងាយ ក្រោយពី​វះកាត់​កែ​រួច ទើប​ធ្វើ​ឲ្យ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២ នេះ ម៉ូ​លីកា ពេញចិត្ត​នូវ សម្រស់​របស់​នាង កាន់តែខ្លាំង ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម តាម Online របស់​នាង រឹត​តែមាន​អតិថិជន គាំទ្រ នាំ​ឲ្យ​មុខ​ជំនួញ​របស់​នាង កាក់កប​ជាង​មុន​ថែមទៀត ក្រោយ​ស្ថានភាព​កូ​វីដ ស្ងប់ស្ងាត់​វិញ​នេះ​។ យ៉ាងណា ម៉ូ​លីកា សង្កត់​ថា សម្រស់​មិនអាច​ចាំបាន នោះទេ ហេតុនេះ នាង​ត្រូវតែ​រក​អ្នកជំនាញ​រូប​ណា ដែល​ជាទី​ទំនុកចិត្ត​ខ្ពស់ ដើម្បី​ឲ្យ​ខ្លួនឯង លែងមាន​ក្ដីកង្វល់ ពី​រឿង​ខ្លាច​មិន​ស្អាត​ទៀតហើយ ទីនោះ គឺមាន​តែ Crystal Clinic ដែលមាន​ទីតាំង នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ព័ត​មាន​ថា ក្រៅពី​ម៉ូ​លីកា ក៍មាន​តារា​ល្បីៗ មួយចំនួនទៀត បាន​ទៅ​កែ​សម្ផស្ស នៅ Crystal Clinic នោះដែរ ជាក់ស្ដែង ដូចជា​ថ្មីៗ​នេះ លេច​ឭ​ថា ទេព បូ​ព្រឹក្ស បាន​ទៅធ្វើ​ច្រមុះ នៅ​ទីនោះ​ផងដែរ ទើប​ធ្វើ​ឲ្យ​សម្រស់​នាង ប្លែក​ជាង​មុន​។​

​សូមបញ្ជាក់ថា ម៉ូ​លីកា ដែលជា​ថៅកែ​ស្រី ហាង​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក ស្ថិតក្នុង​ចំណោម កំពូល​អ្នកលក់ Online ដ៏​លេចធ្លោ​ម្នាក់ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​នាង ប្រែប្រួល​ជីវភាព ស្ទើរតែ​ទាំងស្រុង ដោយមាន​ផ្ទះ​វីឡា​ស្អាត រស់នៅ និង​ជិះ​រថយន្ដ​ទំនើបៗ ក្រោយ​នាង ចាប់ដៃ​ជាមួយ​តារា​សម្ដែង ហុង មា​នុ​ណ ជាង ២ ឆ្នាំ និង​ទទួលបាន​ចំណងដៃ កូនស្រី​ម្នាក់ ឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា អាយុ​ជិត ២ ឆ្នាំ​។​

​អតីត​តារា Rock រូបនេះ ក៍​ធ្លាប់ធ្វើ​កម្មវិធី​សប្បុរសធម៌ ជាច្រើនលើក​ច្រើនសារ តាមរយៈ​ការជួយ​ដល់ សិល្បករ​អត់​ទីពឹង និង​ជនក្រីក្រ​មួយចំនួន ទើប​ធ្វើ​ឲ្យ​នាង មានការ​គាំទ្រ នៅលើ​បណ្ដាញ​សង្គម រហូតមកដល់​បច្ចុប្បន្ន​៕/V​.mara