ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រម្លីង
កិរិយាសព្ទ
ធ្វើឲ្យរលីង
រម្លីងសាច់ឈើ; ខាត់រំលីង ។
ព. ប្រ. លក់ចាយឬបំផ្លាញឲ្យអស់គ្មានសល់
រំលីងអីវ៉ាន់អស់ពីក្នុងផ្ទះ ។
រយេករយោក
កិរិយាវិសេសន៍
ដែលរតែករតោកយោគទៅយោគមករឿយៗ
រែកអីវ៉ាន់រយេករយោក ( ប្រើជា រយីករយាក ឬ —យោគ ក៏មាន តាមទម្លាប់និយាយ ) ។
គុណសព្ទ
ដែលរតែករតោកយោគទៅយោគមករឿយៗ
រែកអីវ៉ាន់រយេករយោក ( ប្រើជា រយីករយាក ឬ —យោគ ក៏មាន តាមទម្លាប់និយាយ ) ។
រហេតរហូត
កិរិយាវិសេសន៍
ដែលឥតសណ្ដាប់ធ្នាប់, ឥតរបបឬឥតរបៀបរបប, ឥតកំណត់ទីឬកំណត់វេលា
ដាក់អីវ៉ាន់រហេតរហូត, ស៊ីរហេតរហូត, ហាមមិនឲ្យមនុស្សចេញចូលរហេតរហូត ។
រាត់រាយ
កិរិយាសព្ទ
រាយរតាត់រតាយ, ខ្ចាត់ខ្ចាយពីសពាស
ដាក់អីវ៉ាន់ចោលរាត់រាយ ។
កិរិយាវិសេសន៍
រាយរតាត់រតាយ, ខ្ចាត់ខ្ចាយពីសពាស
ដាក់អីវ៉ាន់ចោលរាត់រាយ ។
រាន
នាមសព្ទ
គ្រែវាលឬមានដំបូល មានសសរដាំក្នុងដីសម្រាប់អង្គុយលំហើយ ឬសម្រាប់ដាក់អីវ៉ាន់លក់ជាដើម ។ រានភ្លើង រានវាលខ្ពស់ដាក់ពំនូកដីពីលើ សម្រាប់បង្កាត់ភ្លើងឲ្យឆេះសន្ធោយកពន្លឺក្នុងវេលាយប់ ។ រានមាន់ រានធ្វើឲ្យមាន់នៅ ។ រានហាល រានវាលជាប់នឹងផ្ទះសម្រាប់ហាលអ្វីៗ ។ លក់រាន ដាក់អីវ៉ាន់លើរានលក់ ។ ល ។
កិរិយាសព្ទ
កាប់គាស់រម្លើងទីដី, ព្រៃ ឲ្យកើតបានជាស្រែ, ចម្ការ, ភូមិលំនៅ
រានស្រែ, រានចម្ការ, រានភូមិ ។
ជម្នះចូលឲ្យបានជឿនទៅមុខ
រានទី ( ជម្នះចូលយកទី ) ។
រវះរវាម; មិនរើសអើង
មនុស្សរានចំណី, គោរានស្មៅ ។
រានទន្ទ្រាន ទន្ទ្រានចូលឥតញញើត ។