ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក ពឹង រតនៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រកាស​បិទ​ផ្សាយ ជា​សាធារណៈ​នូវ ឯកសារ​នៃ​ការវិនិច្ឆ័យ នៅ​ភូមិ​សាមគ្គី ភូមិ​ឃ្លាំង​សាំង និង​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុង​រយៈពេល ១៥ ថ្ងៃ ។​

​លោក​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បានឱ្យដឹងថាៈ ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ ការវិនិច្ឆ័យ ក្នុង​រយៈពេល ១៥ ថ្ងៃនេះ (​ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​) ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​បរិវេណ​វត្ត​ឧត្តរា​វ​ត្ដី ។​

​ប្រជាពលរដ្ឋ នៅ​ភូមិ​សាមគ្គី ភូមិ​ឃ្លាំង​សាំង និង​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មានការ​សប្បាយរីករាយ ថា​នឹង​ទទួលបាន​ប័ណ្ណ​ក្បាលដី នៅពេល​ខាងមុខ​៕/V​