ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ទេស​

​នាមសព្ទ​

( បា​. ) ប្រទេស​; ភូមិ ( ទោះ​មាន​មនុស្ស​នៅ​ក្ដី ឥតមាន​មនុស្ស​នៅ​ក្ដី​)
​ស្រុកទេស ។​

​កិរិយាសព្ទ​

(​បា​. ទិស > ទេស ) សំដែង​, និយាយ​ពន្យល់​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​
​និមន្ត​លោក ទេស​មហាជាតក៍ ។​

កិរិយាវិសេសន៍​

​ដែល​ដើរ​សាត់ព្រាត់ ឬ​សាត់អណ្តែត​ទៅតាម​តែ​ប្រទះ​
​ដើរទេស ។​

​នាមសព្ទ​

​ឈ្មោះ​សំពត់​សាច់​ម៉ដ្ឋ​ច្រើនបែប : សំពត់​ទេស (​ច្រើន​ហៅថា ទេសឯក : ទេសឯកស​, ទេសឯកខ្មៅ​) ។ មើល​ក្នុង​ពាក្យ ផាឌិប ទៀតផង ។ គ្រឿងសម្ល​វិសេស ដែលមាន​ក្លិនក្រអូប​ប្រហើរ មាន​រស​ឆ្ងាញ់​ពីសា ក៏​ហៅថា ទេស ដែរ : គ្រឿងទេស ។ អាហារ​ទិព្វ​ទេស គឺ​អាហារ​មានឱជារស​ឆ្ងាញ់​ពីសា ប្រដូច​នឹង​អាហារ​ទិព្វ (​ច្រើន​ប្រើ​ក្នុង​សាស្ត្រា​បុរាណ​)​។​

​គុណសព្ទ​

​ដែល​ធំដំបង​មាំ​ខ្ពស់​
​សេះទេស​; កប្បាស​ទេស​, ចំប៉ីទេស (​ព្រោះ​មានពូជ​ដើម​មកពី​បរទេស​) ។​

មគ្គ​

(​ម័ក​)

​នាមសព្ទ​

( បា​. ; សំ​. មាគ៌ ) ផ្លូវ​; ផ្លូវ​ប្រតិបត្តិ​; លំ​អាន​; ទា្វរ . . . ។ មគ្គចិត្ត ( ម័ក​-​គៈ​ចិត ) ចិត្ត​ដែល​ប្រកបដោយ​លោកុត្តរ​មគ្គ ( ព​. ពុ​. ) ។ មគ្គញ្ញាណ ( ម័ក​-​គ័​ញ​-​ញាន ) ប្រាជ្ញា​ដែល​ឃើញ​អរិយ​មគ្គ ( ព​. ពុ​. ) ។ មគ្គផល ( ម័ក​ផល់ ) ពាក្យ​សម្រាប់​ហៅ​លោកុត្តរធម៌​ដែល​ចែកជា​មគ្គ ៤ មាន​សោ​តាប​ត្តិ​មគ្គ​ជាដើម មាន​អរហត្តមគ្គ​ជាទីបំផុត និង​ផល ៤ មាន​សោ​តាប​ត្តិ​ផល​ជាដើម មាន​អរហត្តផល​ជាទីបំផុត ( ព​. ពុ​. ) ។ ទ្វារ​មគ្គ ( ទ្វា​ម័ក ) ទ្វារ​ដែលជា​ផ្លូវ​បន្ទោឧច្ចារៈ​ឬ​បស្សាវៈ ( ម​. ព​. បស្សាវមគ្គ និង វច្ចមគ្គ​, ឧច្ចារមគ្គ ផង ) ។ មិច្ឆាមគ្គ ( មិច​-​ឆា​ម័ក ) ផ្លូវខុស គឺ​សេចក្ដី​ប្រតិបត្តិ​ខុស​មាន​មិច្ឆាទិដ្ឋិ​ជាដើម ( ព​. ពុ​. ) ។ សម្មាមគ្គ ( ស័​ម​-​ម៉ា​ម័ក ) ផ្លូវត្រូវ គឺ​សេចក្ដី​ប្រតិបត្តិ​ត្រូវមាន​សម្មាទិដ្ឋិ​ជាដើម ។ ល ។​

​មគ្គទេសក៍​

(​ម័ក​-​គៈ​ទេស​)

​នាមសព្ទ​

( បា​. –​សក ) អ្នក​សម្ដែង​ផ្លូវ គឺ​អ្នក​នាំ​ផ្លូវ​
​ធ្វើជា​មគ្គទេសក៍​, មាន​មគ្គុទ្ទេសក៍ ។ បើ​ស្ត្រី​ជា មគ្គទេសិកា ឬ ម​គ្គុ​ទេ្ទ​សិ​កា ។​

​មគ្គនកម្ម​

(​ម័ក​-​គៈនៈ​ក័​ម​)

នាមសព្ទ​

( បា​. មគ្គ​ន + កម្ម​; សំ​. មាគ៌​ណ + ក​ម៌​ន៑ ) ការជ្រើសរើស​, ការ​រើសសម្រាំង​; ការ​ស្វែង​
​ធ្វើ​មគ្គនកម្ម ។​

​មគ្គុទ្ទេសក៍​

(​ម័ក​-​គុត​-​ទេស​)

​នាមសព្ទ​

( ម​. ព​. មគ្គទេសក៍ ) ។​