ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ច្រងាប់ច្រងិល​

(​ច្រ​ង៉ា​ប់​ច្រ​ង៉ិ​ល​)

​កិរិយាវិសេសន៍​

​ដែល​ត្រឡប់ត្រឡិន ផ្កាប់ផ្ងារ​ច្រើនដង​, ដែល​ជជ្រុលជជ្រក​, ជ្រហឹតជ្រហម​
​ដួល​ច្រងាប់ច្រងិល ។​

​ច្រងាង​

(​ច្រ​ង៉ាង​)

​គុណសព្ទ​

​ទទឹងទទែង​ឲ្យ​ទើស​ទាស់​
​ឫស្សី​មួយ​ដើម​នៅ​ច្រងាង​កណ្ដាលផ្លូវ ។​

ច្រងាម​

(​ច្រ​ង៉ា​ម​)

​គុណសព្ទ​

​ទ្រាន់​ដោយ​រសជាតិ ដែលមាន​ខ្លាញ់ ។​

​ច្រងាំង​

(​ច្រ​ង៉ាំង​)

​កិរិយាវិសេសន៍​

​នឹង​នៅ​ដោយ​អាការ​បែប​ភាំង​
​ឈរ​ច្រងាំង ។​

​ច្រងេងច្រងាង​

(​ច្រ​ង៉េ​ង​ច្រ​ង៉ាង​)

​កិរិយាវិសេសន៍​

​ដែល​ច្រងាង ទទឹងទទែង​ពេញ​ពាស​
​ដាក់​ឫស្សី​រាយ​ច្រងេងច្រងាង​ពេញ​ផ្លូវ ។​

​គុណសព្ទ​

​ដែល​ច្រងាង ទទឹងទទែង​ពេញ​ពាស​
​ដាក់​ឫស្សី​រាយ​ច្រងេងច្រងាង​ពេញ​ផ្លូវ ។​