ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
អេះ
កិរិយាសព្ទ
ខ្វារស្រាលៗដោយចុងម្រាមដៃឬដោយក្រចកឲ្យបាត់រមាស់
អេះរមាស់, អេះខ្នង ។
និបាតសព្ទ
ហ្ន៎; ហ៏; ហៈ; រ៉ា
អ្វីអេះ ? អ្វីហ្ន៎?, អ្វីហ៏! ឬអ្វីហៈ? ។ ទៅអេះ ទៅរ៉ា : បើមានច្រើន ទៅអេះ ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ; ដូច្នេះទៅអេះ !
អេះអុះ
កិរិយាវិសេសន៍
ត្រេះត្រុះ ដោយទាល់គំនិតឬទាល់សម្ដី, ទាល់សេចក្ដីឆ្លើយ ឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញ ប៉ុន្តែមិនហ៊ាន ព្រោះខ្លាចឬព្រោះញញើតជាដើម
ធ្វើអេះអុះ, ចេះតែអេះអុះៗ ( ម. ព. រអេះរអុះ ទៀតផង ) ។ ព. កា. រំលឹកកុំឲ្យធ្វើ អេះអុះ ថា : កូនខ្មែរទាំងឡាយ ត្រូវហាត់និយាយ កុំធ្វើអេះអុះ ញញើតញញើម ច្រិមច្រុមត្រេះត្រុះ ត្រូវហាត់ឲ្យលុះ ជំនុំចំណោម ។
ចម្អេះ
(ចំ-អេះ)
គុណសព្ទ
ក្លិនដែលឆេះ្អ; ដែលមានក្លិនឆ្អេះ
កន្លែងចម្អេះ គឺកន្លែងដែលមានក្លិនឆ្អេះ (ព. ទ្រ. ) ។
នាមសព្ទ
ក្លិនដែលឆេះ្អ; ដែលមានក្លិនឆ្អេះ
កន្លែងចម្អេះ គឺកន្លែងដែលមានក្លិនឆ្អេះ (ព. ទ្រ. ) ។
ឆ្អេះ
គុណសព្ទ
ដែលមានក្លិនក្រពុលខ្មោះ ស្ទើរឆ្អាបស្ទើរស្អុយ
ក្លិនឆ្អេះ ។
កិរិយាសព្ទ
ឲ្យក្លិនឆ្អេះ, ធុំឆ្អេះ
ឆ្អេះទឹកមូត្រណាស់ ។
ប៉ផ្អេះ
កិរិយាវិសេសន៍
ដែលផ្អេះៗមិនស្រាក
ភ័យប៉ផ្អេះ, នឹកថប់ប៉ផ្អេះ ។