​ដោយៈ សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​បន្ទាប់ពី​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​រ៉េ​ចង្កូត​គេច​ពី​ជង្ហុក​ដួល​បោក​ក្បាល នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ភូមិ​សាលា ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ប្រាក់ សំអាត អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ដូង ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​សូ​គី​វីវ៉ា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដោយ​មិនមាន​ពាក់មួក​សុវត្ថិភាព បើកបរ​ពី​ទិស​ខាង លិចទៅ​ទិសខាងកើត ដល់​ចំណុច​ខាងលើ​បានគេច​ជង្ហុក​បណ្តាល​ឲ្យ​ដួល​ដោយ​ខ្លួនឯង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តងទៅ​។​

​ប្រភព​បាន​បន្តទៀតថា​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី វត្ថុតាង​ម៉ូតូ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​រក្សាទុក​៕​