សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមក្រាបបង្គំថ្វាយព្រះពរ សូមព្រះបារមីព្រះហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យ សិរិមង្គលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា