ដោយ:មុនីរ័ត្ន / ភ្នំពេញ​: លោក ហ៊ុន សុភាព ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ​ បានចេញលិខិតជូនដំណឹង ពីការបញ្ជូនតាមការផ្សាយជាសាធារណៈ ជម្រាបទៅចុងចម្លេីយ ឈ្មោះ​ សាន​ ភារិន​ ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋាននៅផ្លូវលំ ភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា​ ដ្បិតសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងរដ្ឋប្បវេណី ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់ដើមចោទ ឈ្មោះ យក់ សុភាព ដែលមានខ្លឹមសារនៃសាលក្រម ដែលទាមទារឲ្យតុលាការចេញ៖ ប្ដឹងសុំសាលក្រមទាមទារប្រាក់។

ដោយហេតុថា តុលាការមិនអាចធ្វើការកោះហៅចុងចម្លើយ តាមរបៀបនៃការបញ្ជួនដោយបង្គ្រប់កិច្ច និងការបញ្ជួនដោយទុកចោលបាន ទើបតុលាការ ធ្វើចំណាត់ការទៅតាមវិធី នៃការបញ្ជូនតាមការផ្សាយជាសាធារណៈ ដើម្បីឱ្យចុងចម្លើយបានចូលរួមការទាញហេតុផល ដោយផ្ទាល់មាត់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០ នាទី រសៀល នៅបន្ទប់ “ង” ជាន់ទី៤ នៃសាលាដំបូងរាជធានីភ្នំពេញ។​ ហេតុនេះ ដើម្បីគោរពនូវសិទ្ធិទាមទាររបស់គូភាគីជាគោលការណ៍ចំពោះមុខ សូមចុងចម្លើយឈ្មោះ សាន ភារិន មកទទួលយកឯកសារសំណុំរឿងខាងលើ នៅសាលាដំបូងរាជធានីភ្នំពេញ បន្ទប់ “ង” ជាន់ទី៤ រៀងរាល់ម៉ោងធ្វើការ៕​/V