​ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ ក្រុម​សង្គម​ស៊ីវិល​មួយចំនួន​តូច នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នេះ បានដាក់​ញ្ញត្តិ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សុំ​អន្តរាគមន៍ ដើម្បី​បញ្ចប់​ដំណើរការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែលមាន​ការដាក់បញ្ចូល​ធាតុ​ចូល ពី​អង្គការ​សង្គម​ស៊ីវិល និង​ដាក់ជូនទៅ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​។

​ជាការ​ឆ្លើ​យ​តប​ទៅនឹង​កា​រលើ​កឡើ​ង​របស់​ក្រុម​សង្គម​ស៊ីវិល​ខាង​លើ លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា​នេះ​ថា : បច្ចុប្បន្ននេះ សេចក្តីព្រាង ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន បានបញ្ចប់​កិច្ចពិភាក្សា​ក្នុង​កម្រិត ក្រុមការងារ​បច្ចេកទេស រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួងយុត្តិធម៌ រួចរាល់​ហើយ ហើយ​ក្រសួង​ព័ត៌មាន ក៍​កំពុង​រៀបចំ​ឯកសារ​ពា​ក់​ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​នេះ ទៅតាម​នីតិវិធី ដើម្បី​ស្នើសុំ​ការសម្រេច ក្នុង​កិច្ចប្រជុំ​ចុងក្រោយ រវាង​ថ្នាក់ដឹកនាំ នៃ​ក្រសួង​ទាំងពីរ និង​អនុសាសន៍​ណែនាំ​បន្ថែម សម្រាប់​ការដាក់​ស្នើសុំ​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​នេះ ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​នីតិបញ្ញត្តិ តាម​នីតិវិធី​។

​លោក មាស សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា​: ប្រទេស​កម្ពុជា​ពុំមែន​ជា​ប្រទេស​ចុងក្រោយ​គេ​នោះទេ ក្នុង​តំបន់​អាស៊ាន ដែល​មិនទាន់​មានច្បាប់​នេះ ។ ក្នុង​តំបន់​អាស៊ាន ទើប​មាន​ប្រទេស​ចំនួន ៤ ប៉ុណ្ណោះ ដែលមាន​ច្បាប់​នេះ ហើយ​កម្ពុជា នឹង​អាចជា​ប្រទេស​ទី​៥ ក្នុង​តំបន់​អាស៊ាន ដែល​នឹងមាន​ច្បាប់​នេះ​។

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​អះអាងថា​: សេចក្ដីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ មានការ​បើក យ៉ាង​ទូលំទូលាយ ក្នុងកា​ចូលរួម​ពិគ្រោះ​យោបល់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​នានា ហើយ​សេចក្ដីព្រាងច្បាប់​នេះ ពុំមែន​សម្រាប់តែ​អ្នក​សារព័ត៌ មាន នោះទេ គឺ​ច្បាប់​នេះ សម្រាប់​មនុស្ស​គ្រប់រូប ដែល​ធានា​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន ពី​ស្ថាប័ន​សាធារណៈ ដូច្នេះហើយ ទើប​ច្បាប់​នេះ ប្រើពេល​ច្រើន​បន្តិច ដើម្បី​ប្រមូល​ធាតុ​ចូល និង​ពិគ្រោះ​យោបល់ ។ ម្យ៉ាងវិញទៀត ដូច​ដឹង​ស្រាប់​ហើយ ដោយសារ ផលប៉ះពាល់​នៃ​ដំណើរការ​សង្គម ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វិដ​១៩ នៅ​កម្ពុជា និង​ការបំពេញភារកិច្ច​សំខាន់ៗ​របស់​ជាតិ ជា​លក្ខណៈ​អន្តរជាតិ​ច្រើន ទើប​សេចក្តីព្រាងច្បាប់ នេះ​ត្រូវបាន​ពន្យារ​ពេលខ្លះៗ ក្នុង​ដំណើរការ​ស្នើសុំ​ការអនុម័ត ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​នីតិបញ្ញត្តិ ប៉ុន្តែ​នេះ​ពុំ​មានន័យថា ក្រសួង​ព័ត៌មាន បោះបង់ចោល សេចក្ដីព្រាងច្បាប់​នេះ នោះទេ ។ ក្រសួង​ព័ត៌មាន នឹង​ខិតខំ​បន្ត​ដំណើរការ​សេចក្តីព្រាង ច្បាប់​នេះ បន្ត ទៅតាម​នីតិវិធី និង​សូម​លេ​ី​ក​ទឹកចិត្ត ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទុក​លទ្ធភាព​ឱ្យ​ក្រសួង​ព័ត៌មាន ធ្វេ​ី​កិច្ចការ​នេះ​បន្តទៀត​។

 

​អ្នកនាំពាក្យ​ក្រសួង​ព័ត​មាន បាន​បញ្ជាក់ថា​: “​ទោះបី សេចក្ដីព្រាងច្បាប់​នេះ ពុំទាន់​ត្រូវបាន​អនុម័ត ក៍​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ននេះ យេ​ី​ង​មានច្បាប់​របប​សារ ព័ត៌មាន និង​តាមរយ​:​យន្តការ របស់​រាជរដ្ឋាភិបាល ក្នុងការ​ប​ង្កេ​ី​ត​ឱ្យមាន​នូវ អង្គភាព​អ្នកនាំពាក្យ រាជរដ្ឋាភិបាល ក្រុម​អ្នកនាំពាក្យ​ក្រសួង -​ស្ថាប័ន និង​អ្នកនាំពាក្យ និង​មន្ត្រី ព័ត៌មាន រាជធានី​-​ខេត្ត យេ​ី​ង​សង្កេត​ឃេ​ី​ញ​ថា ការ ទទួលបាន​ព័ត៌មាន របស់​អ្នកសារព័ត៌មាន យេ​ី​ង​មាន​ភាព​កាន់តែ​ប្រ​សេ​ី​រ​ឡេ​ី​ង ហេ​ី​យ​ទំនាក់ទំនង រវាង​អ្នក នាំពាក្យ និង​អ្នកសារព័ត៌មាន ក៍​ប្រ​សេ​ី​រ​ជាង​មុន​ដែរ​។​”

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​កម្រិត និង​អ្នក​សារព័ត៌ មាន​ទាំងអស់ បន្ត​ពង្រឹង​នូវ​កិច្ចសហការ​ល្អ ជាមួយគ្នា និង​គោរព​នូវ​តួនាទី ភារកិច្ច សិទ្ធ និង​ការទទួលខុសត្រូវ របស់ខ្លួន ឱ្យបាន​ខ្ជាប់ខ្ជួន តាមច្បាប់​ដែល​ប្រគល់ឱ្យ​៕/V​