ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិ​កុមារ​សហប្រជាជាតិ បានចេញ​ផ្សាយ​នូវ​ការអង្កេត​របស់ខ្លួន​ស្តីពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​សម្រេចបាន ក្នុងការ​ឈានទៅ​បំពេញ​តាម​កាតព្វកិច្ច​ផ្លូវច្បាប់​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​កុមារ ដោយ ការអង្កេត​ទទួលស្គាល់​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០២២ ហើយ​ទន្ទឹមនឹងនេះ​ក៏បាន​បង្ហាញ​ពី​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​មួយចំនួន​ដូចជា​ការអប់រំ និង​កិច្ចការពារ​កុមារ​។​