ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នេះ លោក​ឧ​ត្ត​ម សេនីយ៍​ត្រី អ៊ុំ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន សមាគម​អតីតយុទ្ធជន កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ ស​.​អ​.​ក ខេត្ត កងកម្លាំង ប្រដាប់អាវុធ​ទាំងបី និង អាជ្ញាធរ​មូលដ្ឋាន បាន​នាំយក​ថវិកា​បេឡា​មរណៈ សង្គ្រោះ ចំនួន ៨.០០០.០០០ រៀល និង លិខិត​ចូលរួម​រំលែក​មរណទុក្ខ ជូន​ដល់​គ្រួសារ​សព អតីតយុទ្ធជន​ចំនួន ពីរ​គ្រួសារ នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង មានៈ ១.​ឈ្មោះ យ៉ង់ ភួង​ម៉ា​រ៉ា ភេទ​ប្រុស អាយុ ៧២ ឆ្នាំ និង ២.​ឈ្មោះ អេង ណារិន ភេទ​ប្រុស អាយុ ៧៤ ឆ្នាំ​៕/V​-PC