​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ត្រី​រៀល​ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Small mud carps និង​ឈ្មោះ​វិទ្យាសាស្ត្រ Henicorhynchus entmema and H. siamensis គឺជា​ប្រភេទ​ត្រី​ដ៏​សំខាន់បំផុត​ក្នុង​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ នេះ​បើតាម​ការអះអាង​របស់ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ។

​ត្រី​ប្រភេទ​សត្វ នេះ​ក៏មាន​សារៈសំខាន់​ផងដែរ​ចំពោះ​អេកូឡូស៊ី​នៃ​អាង​ទន្លេមេគង្គ និង​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​រស់នៅក្នុង​តំបន់​។
​ការសិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​វិភាគ​លើ​របាយ​ត្រី​ពីរ​ប្រភេទ​នៅ​ទូទាំងប្រទេស​កម្ពុជា​ដោយ​ផ្អែកលើ កំណត់ត្រា​ផល​ចាប់​ត្រី​ដែល​ប្រមូលបាន​ពី​ទីតាំង​ចំនួន​២២ ចាប់ពី​ឆ្នាំ​២០០៧ ដល់ ២០១៥​។ ការសិក្សា​បានបង្ហាញ​ថា​សត្វ​ត្រី​ប្រភេទ​នេះ សម្បូរ​នៅតាម​ទីតាំង​ខុសៗ​គ្នា ហើយក៏​ធ្លាក់ចុះ​និង​នៅមាន​ស្ថេរភាព​នៅ​កន្លែង​ខុសគ្នា​ផ្សេងៗ​ទៀត​។​

​លទ្ធផល​នៃ​ការសិក្សា​សង្កត់ធ្ងន់ ពី​ចំពោះ​របៀប​គ្រប់គ្រង​ត្រី​ប្រភេទ​សត្វ​នេះ ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​សន្តិសុខ​ស្បៀង​ក្នុង​តំបន់​។ ជាពិសេស ការគ្រប់គ្រង​ជលផល និង​ការធ្វើផែនការ​អភិរក្ស​គួរតែ​ផ្តោតលើ​តំបន់ ដែល​សម្បូរ​ត្រី​តាម​ប្រភេទ​នីមួយៗ ហើយ​គួរតែ​គាំទ្រ​ដល់​ជម្រក​សំខាន់ៗ ដូចជា​ដោយ​ការរក្សា​លំហូរ​ទឹក​តាម​រដូវ និង​ដែល​អាច​ព្យាករណ៍​បាន​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​៕​