​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ អង្គការ WCS បាន​ចែករំលែក​នូវ​រូបភាព​សត្វ​រមាំង​ដែល​ថត​បានជា​លើកដំបូង​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ខេត្តមណ្ឌលគិរី​ដោយ​ម៉ាស៊ីន​ថត​សត្វ​ស្វ័យប្រវត្តិ​។

​ប្រភព​ដដែល​បាន​អះអាងថា សត្វ​ប្រភេទ​នេះ​បាន​បាត់​វត្តមាន​នៅក្នុង​តំបន់​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​។​

​ប្រភព​ដដែល​បាន​បន្តថា រូបភាព​ទាំងនេះ​បង្ហាញ​អំពី​សត្វ​រមាំង​ជំទង់​បី​ក្បាល​កំពុង​ដើររក​ចំណី​នៅក្នុង​ព្រៃ​ក្នុង​កំឡុង​ខែមេសា ឆ្នាំ​២០២២​។​

​សត្វ​រមាំង ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ​ជា​សកល​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN និង​ជា​ប្រភេទ​សត្វ​ដែលមាន​ដោយ​កម្រ​បំផុត​នៅ​កម្ពុជា ដោយសារ​ចំនួន​របស់​វា​បាន​ថយចុះ​យ៉ាងខ្លាំង​ស្ទើរ​ជិត​ផុត​ពូជ​៕​