ដោយៈក្រុមហ៊ុន/ភ្នំពេញ៖បន្ទាប់ពីអវត្តមានអស់រយៈពេលពីរឆ្នាំកន្លងមកនេះ ការប្រគុំតន្ដ្រី Ravegroundនឹងត្រលប់មកវិញជាមួយនឹងស្រាបៀរ Heineken®
ហើយនឹងផ្ដល់នូវបទពិសោធន៍លើសពីការរំពឹងទុក។
នៅថ្ងៃទី២៥ខែមិថុនាខាងមុខនេះការប្រគុំតន្ដ្រីRavegroundនឹងបង្ហាញខ្លួនតាមឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិភពលោកនិងតាម រយៈ ការរចនាឆាកដ៏អស្ចារ្យសម្រាប់ទទួលសិល្បៈករក្រុម LNY TNZ និងមានការចូលរួមជាពិសេសដោយ DJ Mariana Bo ព្រមទាំងឌីជេ ល្បីៗក្នុងស្រុកនិងក្នុងតំបន់ផងដែរ។
សហការជាដៃគូជាមួយក្រុមការងារEDMCambodia,ការប្រគុំតន្ដ្រីRavegroundមិនមែនជារឿងចម្លែកសម្រាប់អ្នកគាំទ្រក្នុងប្រទេសកម្ពុជានោះទេ។ព្រឹត្តិការណ៍តន្ត្រីដ៏ធំបែបនេះបានក្លាយជាកម្មវិធីប្រចាំ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ មក។ ជារៀងរាល់ឆ្នាំ ស្រាបៀរ Heineken® និងក្រុមការងារ EDM Cambodia។
ឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិពភលោកនឹងពាំនាំអារម្មណ៍អ្នកគាំទ្រទៅកាន់ពិភពផ្សេងមួយទៀត និងគេចចេញពីការពិតដែលយើងកំពុងស្ថិតនៅក្នុងរយៈពេលពីរបីម៉ោង នៃការរំភើបចិត្តយ៉ាងអស្ចារ្យ។
សម្រាប់អ្នកចូលចិត្តតន្ត្រីអេឡិចត្រូនិច ដែលនឹករលឹកការរាំពេលរាត្រីជាមួយមួយមិត្តភ័ក្តិនិងបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយស្រាបៀរ Heineken® ត្រជាក់នៅក្នុងដៃ ការប្រគុំតន្រី្ត Ravegroundគឺជាព្រឹត្តិការណ៍មួយដែលមិនគួររំលងឡើយ។
ព្រឹត្តិការណ៍ដែលរំពឹងមានអ្នកចូលរួមដល់ទៅ ៤០០០នាក់ នៅក្នុងឆ្នាំនេះគឺការប្រគុំតន្ដ្រី EDMរួមជាមួយក្រុម LNY TNZ ។ ដោយមានដើមកំណើតមកពីប្រទេសហូឡង់,ក្រុម LNY TNZបានសាងកេរ្ដិ៍ឈ្មោះនៅក្នុងឆាកតន្ត្រីរបស់ប្រទេសហូឡង់ជាមួយនឹងបទភ្លេងបែប underground remixes និងបទចម្រៀងនិពន្ធដោយពួកគាត់ផ្ទាល់ ដែលលាយបញ្ចូលគ្នានូវតន្ត្រីចម្រុះជាច្រើនក្រោមការសហការជាមួយក្រុមសិល្បករអន្តរជាតិកំពូលៗ។ ក្រុម LNY TNZធ្លាប់បានសម្តែងនៅមហោស្រពតន្ត្រីដ៏ធំបំផុតរបស់ពិភពលោកមួយចំនួនដូចជា Tomorrowland, EDC Vegas និង Defqon ព្រមទាំងព្រឹត្ដិការណ៍ធំៗផ្សេងទៀត។
ការប្រគុំតន្ដ្រី Raveground ក៏នឹងនាំមកនូវវត្តមានរបស់កញ្ញា Mariana Boដែលធ្វើដំណើរពីប្រទេសម៉ិកស៊ិក មកកាន់ក្រុងភ្នំពេញផងដែរ។ជាតារាដែលកំពុងរះក្នុងឧស្សាហកម្មនេះ សំឡេងដ៏ក្រអូនរបស់កញ្ញាបានអង្រួនអារម្មណ៍ទស្សនិកជនតាមរយៈសំឡេងវីយូឡុងអមជាមួយនឹងចង្វាក់អេឡិចត្រូនិចដ៏កក្រើកដែលនឹងពាំនាំមកនូវការលាយបញ្ចូលគ្នានូវតន្ដ្រីបែបអេឡិចត្រូនិចនិងការរញ្ជួយឆាកនៅក្នុងព្រឹត្ដិការណ៍នេះ។ នៅក្នុងចំណាត់ថ្នាក់ទី ៤០ ក្នុងតារាង Top ១០០ របស់ DJMag, កញ្ញា Marina បានពង្រឹងខ្លួនឱ្យក្លាយជាជាឌីជេដែលពិភពលោកត្រូវការជាងគេ។
ក្រុម LNY TNZ និង កញ្ញា Mariana Bo នឹងទទួលបានការចូលរួមសហការរួមគ្នាដោយ Make You Freak គឺជា duo DJ មកពីប្រទេសថៃ និងឌីជេរបស់កម្ពុជាគឺ DJ Maily, Chill Bill & DJ Duo VxYដើម្បីបង្កើតនូវបទពិសោធន៍ដ៏រំភើបអស្ចារ្យបន្ថែមទៀត សម្រាប់កម្មវិធីតន្ត្រីរយៈពេល ៧ម៉ោង។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “ស្រាបៀរHeineken® គឺចង់នាំមនុស្សគ្រប់រូបមកចូលរួមជាមួយគ្នា និងបង្កើតអនុស្សាវរីយ៍សង្គមដែលមិនអាចបំភ្លេចបាន។យើងមានក្តីរំភើបក្នុងការនាំយកនូវព្រឹត្តិការណ៍ប្រគុំតន្ត្រីលំដាប់ពិភពលោកត្រឡប់មកវិញដែលឆ្លើយតបទៅនឹងការចង់បានរបស់យើងបានយ៉ាងពិតប្រាកដ។ យើងនឹងរង់ចាំទទួលអ្នកគាំទ្រទាំងអស់មករាំកម្សាន្ដនាពេលរាត្រី ដ៏រីករាយជាមួយស្រាបៀរ Heineken®។”
អ្នករៀបចំការប្រគុំតន្ដ្រី Raveground និងជាសហស្ថាបនិក EDM Cambodia លោក គីម សុភក្របុត្របានលើកឡើងថា៖ “សហការរួមគ្នាជាមួយស្រាបៀរ Heineken®យើងមានគោលបំណងបន្តលើកស្ទួយ និងវិវឌ្ឍឆាកតន្ត្រីរាំបែបអេឡិចត្រូនិកនៅកម្ពុជា។យើងរង់ចាំលើកកម្ពស់បទពិសោធន៍ទាំងនេះឱ្យក្លាយជាអ្នកឈានមុខគេនៃព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យនេះ។”
ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលគួរឱ្យចងចាំបំផុតនៃឆ្នាំ ២០២២ នេះសូមកក់សំបុត្ររបស់អ្នកនៅថ្ងៃនេះនៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ឥឡូវនេះ។
តំណសម្រាប់ទាញយកយកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ៖https://wonderpass.asia/download
ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្ដ្រី Raveground ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ខែមិថុនា ខាងមុខនេះ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ១១ យប់ នៅអគារ OCIC (F&G)ជ្រោយចង្វារ។សំបុត្រទូទៅអាចទិញបានក្នុងតម្លៃ ២០ដុល្លារ និងមានលក់នៅមាត់ទ្វារចូលនៃព្រឹក្ដិការណ៍ ក្នុងតម្លៃ៣០ដុល្លារ។ អ្នកអាចរកទិញសំបុត្របាននៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ទាំងប្រព័ន្ធAndroid និង Apple app stores។
ព្រឹត្តិការណ៍នេះគឺសម្រាប់អ្នកចូលរួមដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅហើយត្រូវតែចាក់វ៉ាក់សាំងគ្រប់ដូស។សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងការកក់សំបុត្រ សូមចូលទៅកាន់៖ www.edmcambodia.com ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/