​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​អ៊ុយ​ក្រែន​មិន​អើពើ​នឹងឳ​សានវាទ​អោយ​កងកម្លាំង​ខ្លួន​នៅ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍​(Sievierodonetsk)​ចុះចាញ់​ន​នៅ​ថ្ងៃ​ពុធ​ទី​១៥​មិ​ថុ​​នា នៅពេល​សហរដ្ឋ​អាម៉េរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​សំរាប់​រដ្ឋាភិបាល​ទីក្រុង​​គៀវ ដែល​បាន​ព្រមាន​ថា​ការបញ្ជូន​សព្វាវុធ​មកអោយ​ខ្លួន​មាន​ភាពយឺតយ៉ាវ​។​

​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍ ដែល​ឥឡូវ​ត្រូវ​បំផ្លាញ​ភាគច្រើន​បាន​ក្លាយជា​ចំណុចផ្តុំ​នៃ​សង្គ្រាម​តំបន់​ដុនបាស់​។​រុស្ស៊ី​បាន​ប្រាប់​កងកម្លាំង​អ៊ុយ​ក្រែន​នៅក្នុង​រោងចក្រ​គី​មីមួ​យ​នៅ​ទី​​នោះ​អោយ​ទម្លាក់អាវុធ​ចុះចាញ់​ចាប់ពី​ថ្ងៃ​ពុធ​ទី​១៥​មិថុនា​នៅពេល​ខ្លួន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​អ៊ុយ​ក្រែន​ខាងកើត​។​

​អ៊ុយ​ក្រែន​និយាយថា មាន​ជន​ស៊ីវិល​ជាង​៥០០​នាក់ រួម​មាន​កុមារ​ជាង​៤០​នាក់​នៅ​ជាមួយ​ពួក​ទាហាន​នៅក្នុង​រោងចក្រ​គីមីអា​ហ្សុត​(Azot)​ក្រោយ​ស្ថិតក្រោម​ការបាញ់​​ផ្លោង​របស់​រុស្ស៊ី​អស់​រាប់​សប្តាហ៍​។​

​ពួក​ផ្តាច់ខ្លួន​នៅក្នុង​តំបន់​នេះ​បាន​និយាយថា ជន​ស៊ីវិល​ដល់​ទៅ​១.២០០​ន​នាក់​អាច​នៅ​ក្នុង​រោងចក្រ​នេះ​។​

​អភិបាលក្រុង​ស៊ី​វី​រ៉ូ​ដូណិត​សខ៍បា​ននិយាយថា កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​សំរុកចូល​ពី​ច្រើន​ទិស តែ​យុទ្ធជន​អ៊ុយ​ក្រែន​ការពា​រវា និង​មិន​អាច​កាត់ផ្តាច់​ទាំងស្រុង​បាន​ទេ ទោះ​​ជា​ស្ពាន​ទាំងអស់​របស់​ទីក្រុង​ត្រូវ​បំផ្លាញ​។​

​លោក​បាន​ប្រាប់​ទូរទស្សន៍​អ៊ុយ​ក្រែនថា « ស្ថានការណ៍​ពិបាក​តែ​នឹងនរ​។​ផ្លូវ​គេចខ្លួន​ពោរពេញ​ដោយ​គ្រោះថ្នាក់ តែ​នៅ​មាន​ខ្លះ​»​។​

​លោក​មិន​បាន​និយាយ​ដល់​ឳ​សាន​វាទរ​បស់​រុស្ស៊ី​ទេ​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​បើកផ្លូវ​មនុស្សធម៌​មួយ​ចេញ​ពី​រោងចក្រ​អា​ហ្សុត​កាលពី​ថ្ងៃ​ពុធ​ដើម្បី​អនុញ្ញាត​អោយ​ជន​ស៊ីវិល​ភៀសខ្លួន​ទៅកាន់​ទឹកដី​កាន់កាប់​ដោយ​រុស្ស៊ី ហើយ​​បាន​ចោទប្រកាន់​កងកម្លាំង​អ៊ុយ​ក្រែន​ថា​រារាំង​ផែនការ​នេះ​និង​ប្រើប្រាស់​ជន​ស៊ីវិល​ជា​ខែល​មនុស្ស តែ​រដ្ឋាភិបាល​ទីក្រុង​គៀវ​បដិសេធ​៕

​ទាហាន​អ៊ុយ​ក្រែន​បាញ់​ដាក់​ទីតាំង​រុស្ស៊ី​នៅ​តំបន់​ដុន​បាស់ កាលពី​ថ្ងៃ​១៥​មិថុនា