ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​គ្រោះ​ធ្លាប់តែ​យាយី​បាន​ចាកចេញ​ឆ្ងាយ ហើយ​ពេលនេះ​សិរី​សួស្តី​បាន​រត់​ចូល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ពីព្រោះថា​តែងមាន​ការសហការ​ពី​អ្នកដទៃ និង ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង​ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​បើ​ចង់​ចរចា​ឬ​យក​រឿង​សំខាន់​អ្វីមួយ​មក​សម្រេច​ចិត្តជា​ពេលវេលា​ល្អ​ប្រពៃ​គួរសម​ពីព្រោះថា​អាច​ទទួលផល​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ និង ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ឡើយ​ពីព្រោះ​ផល​ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ លោក អ្នក មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​ឡើយ ពីព្រោះ​ងាយ​កើត​បញ្ហា​រត់​ចូល​ណាស់​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ​ពីព្រោះថា​ងាយ​ជួប​នូវ​រឿង​រាវ​យាយី​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​ពិសេស​ពេលវេលា​ម៉ោង ១,០០-២,៥៩​វិនាទី ជា​ពេលវេលា​ល្អ ហើយ​លោក​អ្នកធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​ដែរ​។​សម្រាប់​ពេលវេលា​មិនល្អ​វិញ​គឺ​ម៉ោង ៥,០០- ៦,៥៩​វិនាទី​ល្ងាច គឺមាន​ដំណើរ​ថយក្រោយ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្នុងថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​ច្រើន​បន្តិច ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះឡើយ​។​បើ​មាន​អ្វីមួយ​គ្រោងទុក​ឬ​បម្រុង​ចរចា​កុំ​សង្ឃឹម​ពេក ពីព្រោះ​បើ​ខកបំណង​នាំ​ខូចចិត្ត​។​ការប្រកប​ការងារ​ពុំ​អាច​យកចិត្ត​ឆេវឆាវ​ដាក់​មុខ​បានទេ​ប្រយ័ត្ន​កើតរឿង​រាវ​ធំ​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មាន​បញ្ហា​ជាមួយ​អ្នកដទៃ ហើយ​ចង់​សម្រុះសម្រួល​ឬ​ចង់​អង្វរករ​ក្នុង​រឿង​អ្វីមួយ​ឱ្យគេ​អនុគ្រោះ នោះ​បញ្ហា​ខ្លះ​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចុះ​ប្រកបការងារ​ឬ​ប្រកប​កិច្ចការងារ​សំខាន់​អ្វីមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​មានការ​ធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា និង ពិសេស​ក្រុមមនុស្ស​ងាយ​បង្ក​ជា​រឿង​រាវ​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​រាំងស្ទះ ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​រឿង​រាវ​ទាំងនេះ​មិនអាច​ចូល​យាយី​កើត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត​និង​កើតរឿង​រាវ​ប៉ះទង្គិច​មួយចំនួន​ចំពោះមុខ​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​នាំ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ជួប​ភាព​តានតឹង​ផ្លូវចិត្ត​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង ហើយ​ឱ្យ​គិតដល់​ផលប៉ះពាល់​ដល់​គ្រា​ខាងមុខ​បន្តទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម ហើយក៏​មានការ​រីកលូតលាស់​ទៅមុខ​ឥតមាន​ព្រួយបារម្ភ​នោះដែរ​។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោក​អ្នកមាន​ផែនការ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​គាប់​បំណង​។​សម្រាប់​ថ្ងៃ​នេះដែរ​បើទោះបី​មានការ​មមាញឹក​ក្តី​លោកអ្នក​ត្រូវ​ស្រវាស្រទេញ​ពីព្រោះ​មិន​អត់​ប្រយោជន៍​ទេ​គឺ​ជោគ​សំណាង​នោះ​នឹង​ហុច​មកឱ្យ​វិញ​នៅពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ ឬ ចូល​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ហេតុនេះ​លោកអ្នក​អាច​ជួប​នូវ​ឧបសគ្គ​ច្រើន​ចំពោះមុខ ដែល​ពិបាក​ក្នុងការ​ឆ្លងកាត់​។​សម្រាប់​ការប្រកប​ការងារ​ត្រូវ​ព្យាយាម​តាំងចិត្ត​ទាំង​កិច្ចការ​តូចតាច​និង​ធំដុំ ពីព្រោះថា​ងាយ​ទទួលរង​ការរិះគន់ ឬ​មានការ​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា​និង​បើ​មានទំនាស់​ផង​តែង​កើត​ពី​រឿង​តូចតាច ហើយ រីក​ជាធំ​ផង​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕