គម្រោង​សាងសង់​អាងទឹក​ស្វាហាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ប្រើ​កញ្ចប់​ថវិកា បានមកពី​ហិរញ្ញប្បទាន របស់​សាធារណរដ្ឋ​ឥណ្ឌា បាន​ឈានដល់​ការចាប់ផ្តើម សិក្សា​លម្អិត មុន​ទៅដល់​មានការ​ដេញថ្លៃ គម្រោង​នេះ ។ ​គម្រោង​នេះ អាច​នឹង​ប្រើប្រាស់​បាន នៅក្នុង​រយៈពេល ៤ ឆ្នាំ​បន្ទាប់ ប្រសិនបើ​គ្មាន​ឧ​ប​ស័គ្គ អ្វី​ទៀត​ទេនោះ​។ គម្រោង​សាងសង់ អាងទឹក​ស្វាហាប់ ជា​គម្រោង​ទី​២ នៃ​ស្ទឹង​ព្រែក​ត្នោត ដែល​អាច​ស្តុក​ទឹក បាន​ប្រមាណ​ជា ពី ១២០ ទៅ ១៣០ លាន​ម៉ែត្រគូប ដូចជា​អាងទឹក​តា​សាល នៅក្នុង​ស្រុក ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នោះដែរ​។​

Jun 17, 2022

គម្រោង​សាងសង់​អាងទឹក​ស្វាហាប់ លេចចេញ​រូបរាង កាន់តែច្បាស់​ហើយ​
​ដោយៈ​ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់​អាងទឹក​ស្វាហាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ប្រើ​កញ្ចប់​ថវិកា បានមកពី​ហិរញ្ញប្បទាន របស់​សាធារណរដ្ឋ​ឥណ្ឌា បាន​ឈានដល់​ការចាប់ផ្តើម សិក្សា​លម្អិត មុន​ទៅដល់​មានការ​ដេញថ្លៃ គម្រោង​នេះ ។ ​គម្រោង​នេះ អាច​នឹង​ប្រើប្រាស់​បាន នៅក្នុង​រយៈពេល ៤ ឆ្នាំ​បន្ទាប់ ប្រសិនបើ​គ្មាន​ឧ​ប​ស័គ្គ អ្វី​ទៀត​ទេនោះ​។ គម្រោង​សាងសង់ អាងទឹក​ស្វាហាប់ ជា​គម្រោង​ទី​២ នៃ​ស្ទឹង​ព្រែក​ត្នោត ដែល​អាច​ស្តុក​ទឹក បាន​ប្រមាណ​ជា ពី ១២០ ទៅ ១៣០ លាន​ម៉ែត្រគូប ដូចជា​អាងទឹក​តា​សាល នៅក្នុង​ស្រុក ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នោះដែរ​។​