​ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំៈ រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ដី​ដល់ទី​តាំង​តំបន់​៣ ដែល​ពលរដ្ឋ​បាន​អាស្រ័យ​ផល​ដី​របប​គ្រួសារ ក្នុងអំឡុងពេល ឆ្នាំ ១៩៨០-១៩៨១ ការធ្វើ​ស្រែ​ជា​លក្ខណៈ​ក្រុមសាមគ្គី ស្ថិតក្នុង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ហៅ​អាង​២០០០ និង​ពិនិត្យ​អោយ​ល្អិតល្អន់​បំផុត តើ​គួរ​ឆ្វៀល​អោយ​ពលរដ្ឋ ឬ​ទុក​សំរាប់​ដី​រដ្ឋ ព្រោះ​អី​នោះគេ​មាន​អាំង​ត្រពាំង អោយ​តែមាន​ត្រពាំង​គឺជា​របស់​រដ្ឋ​។​

​លោក​អភិបាល​ខេត្តកំពង់ធំ​បាន​បញ្ជាក់ថា ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​កាត់​ឆ្វៀល​ដី​អភិរក្ស​បឹង​ទន្លេសាប​ចេញពី​តំបន់​៣ និង​តំបន់​២ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ ឬ​អាច​ក្រោម​១០​ឆ្នាំ ចំពោះ​ដី​មិនមែនជា​ដីព្រៃ​លិច​ទឹក ហើយ​គោក​រាក់​មិនអាច​ស្តារ​បាន​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​ដី​បឹង​ទន្លេសាប​ជា​៣​តំបន់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង​។ ក្នុងនោះ​ដី​តំបន់​៣ ជា​ដី​ដែល​មិនអាច​អាស្រ័យ​ផល និង​មិនអាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បានឡើយ​, តំបន់​២ ជា​ដី​ដែល​អាច​អាស្រ័យ​ផល តែ​មិនអាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ និង​តំបន់​១ ជា​ដី​ដែល​អាច​អាស្រ័យ​ផល និង​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន​ផងដែរ​។​

​សូមបញ្ជាក់ថា ខេត្តកំពង់ធំ ផ្ទៃដី ១​ម៉ឺន ១៤​ហិកតា ត្រូវបាន​កាត់​ចេញពី​តំបន់​២ បញ្ចូល​ទៅ​តំបន់​១, ផ្ទៃដី ៦​ពាន់ ៣៦៥​ហិកតា កាត់ចេញ​ចេញពី​តំបន់​៣ ចូលទៅ​តំបន់​២៕​