​ដោយៈ អង្គា​រ៍​ហេង​/​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ចូលទៅក្នុង​ផ្ទះ​គេ​បំណង​លួច​យក​ទ្រព្យសម្បត្តិ តែ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ចាក់សោរ​ពី​ក្រៅ រួច​ប្តឹង​សមត្ថកិច្ច​ឱ្យមក​ឃាត់ខ្លួន​យកទៅ​សួរនាំ និង​ចាត់ការ​តាមច្បាប់ កាលពី​រសៀល ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ជនសង្ស័យ​ឈ្មោះ អេង ឡងឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ខៀវ ចាន់ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ​៕​