ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី១៧ មិថុនា ២០២២ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជុំវិញខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៍ខ្ពង់ខ្ពស់ ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សា ។

នៅក្នុងកម្មពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ មន្ត្រីរាជការ យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមខេត្ត ។

គណអភិបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត សូមថ្វាយព្រះពរ សម្តេចព្រះនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះ រាជសុខភាពល្អបរិបូណ៍ និងព្រះជន្មាយុយឺនយូរ គង់នៅជាម្លប់ សម្រាប់កូនចៅ ចៅទួត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានគោរពប្រតិបត្តិតរៀងទៅ ៕/V-PC