ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កូនស្រីរបស់លោក ប៊ីល ហ្គេត ឈ្មោះ ហ្វីប៊ី ហ្គេត (Phoebe Gates) ដឹងពីរបៀបទទួលបានការចាប់អារម្មណ៍។

និស្សិតសាកលវិទ្យាល័យស្តែនហ្វត (Stanford) វ័យ ១៩ ឆ្នាំរូបនេះបានថតរូបបង្ហោះលើ Instagram កាលពីថ្ងៃព្រហស្បតិ៍ទី១៦មិថុនាដើម្បីបង្ហាញរូបថតនាងដើរម៉ូតក្នុងឈុតប៊ីគីនីពណ៌ស ខណៈនិយាយពន្លះលទ្ធភាពលុបចោលសេចក្តីសម្រេចមួយហៅថា “Roe v. Wade” ជាករណីមួយក្នុងឆ្នាំ ១៩៧៣ ដែលបានធ្វើឱ្យការរំលូតកូនក្លាយជាស្របច្បាប់នៅកម្រិតសហព័ន្ធ។

ហ្វីប៊ី ហ្គេត ពន្លះតុលាការកំពូលដែលចង់លុបបំបាត់សិទ្ធិរំលោភកូន

នាងបានដាក់ចំណងជើងលើរូបបង្ហោះរបស់នាង ដែលរួមបញ្ចូលផងដែរនូវព័ត៌មានអំពីរដ្ឋណាដែលនឹងហាមឃាត់ការរំលូតកូនភ្លាមៗ ប្រសិនបើសេចក្តីសម្រេចដ៏សំខាន់នេះត្រូវបានលុបចោល យ៉ាងដូច្នេះថា “ខ្ញុំមិនខ្មាស់អៀនអំពីរាងកាយរបស់ខ្ញុំ និង/ឬប្រាប់អ្នកកុំឱ្យមកហាមឃាត់រឿងដែលពាក់ព័ន្ធនឹងរាងកាយរបស់ពួកយើងនោះទេ”។

នាង​បាន​បន្ត​ថា “មនុស្ស​គ្រប់​រូប​សម​នឹង​ទទួល​បាន​ការ​ថែទាំ​សុខភាព​ផ្លូវ​ភេទនិងការ​បន្ត​ពូជ។ ឥឡូវនេះ តុលាការកំពូលបានត្រៀមខ្លួនដើម្បីលុបបំបាត់សិទ្ធិរំលូតកូនតាមរដ្ឋធម្មនុញ្ញ។ តោះសូមចូលរួមជាមួយខ្ញុំនិងសហគមន៍បង្ហាញម៉ូត ដើម្បីផ្ញើសារឱ្យបានច្បាស់ៗ”។

នាងហ្វីប៊ី ដែលជាកូនពៅក្នុងចំណោមកូនទាំងបីរបស់លោកហ្គេតជាមួយអតីតប្រពន្ធរបស់គាត់ ឈ្មោះ មេលីនដា ហ្វ្រេន ហ្គេត (Melinda French Gates) បានភ្ជាប់ស្លាក “ភាពជាមាតាបិតាដែលបានគ្រោងទុក” និងបន្ថែមសញ្ញាទ្រង់ជ្រូកសរសេរថា #កុំមកហាមឃាត់រឿងដែលពាក់ព័ន្ធនឹងរាងកាយរបស់ពួកយើង នៅលើ Instagram ផងដែរ៕