ដោយៈ health.com.kh

ពងបែក ក្នុង មាត់ គឺជា ស្ថានភាព មួយ ដែល នៅក្នុង មាត់ ឬ តាម បបូរមាត់ ផ្នែក ខាងក្នុង មាន ចេញ ពងទឹក សៗ និង ធ្វើអោយ អ្នក មាន ភាព មិន សុខ ស្រួល ហើយ ឈឺចាប់ ។ ពួកវា អាច មាន ពីរ ប្រភេទ ជាទូទៅ គឺ ប្រភេទ ពងបែក ធម្មតា និង ប្រភេទ ពងបែក ដែល មាន លក្ខណៈ ស្មុគស្មាញ ។ ប្រភេទ ធម្មតា គឺ កើតមាន ក្នុង រយៈពេល ប្រហែល តែ មួយ សប្តាហ៍ ហើយ ជាទូទៅ តែង កើតមាន ចំពោះ មនុស្ស រាល់គ្នា ដែលមាន អាយុ ចន្លោះ ពី ១០ ទៅ ២០ ឆ្នាំ ។ ការឈឺចាប់ នេះ អាច នឹង កើតមាន ពី ៣ ទៅ ៤ ដង ក្នុង មួយ ឆ្នាំ ។ រីឯ ពង បែក ដែល មាន លក្ខណៈ សុំ ាំ ញាំ ឬ ស្មុគស្មាញ ភាគច្រើន តែង កើតមាន ចំពោះ អ្នក ដែល ធ្លាប់ កើតមាន វា ម្តង ពីមុនមក ។

រោគសញ្ញា របស់ ជំងឺ ពងបែក ក្នុង មាត់

ជាធម្មតា វា កើត មាន ជាមួយនឹង សញ្ញា នៃ ការឡើង ក្រហម នៅ ជុំវិញ ដំបៅ ដែល មាន លក្ខណៈ ជា ពងទឹក ។ ពួក វា ជា ធម្មតា កើតមាន នៅ ក្រោម អណ្តាត , នៅ ផ្នែក ខាងក្នុង នៃ ថ្ពាល់ និង នៅលើ អញ្ចាញ ផងដែរ ។ អ្នកនឹង អាច ដឹង ថា វា នឹង កើតមាន បាន នៅពេល ដែល អ្នក ចាប់ មាន អារម្មណ៍ ថា ឈឺ ចាក់ ស្កៀបៗ ដែល នឹង កើតមាន ពី ២ ទៅ ៣ ថ្ងៃ មុន នឹង វា លេចឡើង ។ រោគសញ្ញា ទូទៅ របស់ វា មាន ដូចជា ៖


.មាន សភាព ជា ដំបៅ ដែល មាន រាង មូល ឬ ពង ក្រពើ នៅ ជុំវិញ មាន សភាព ក្រហម និង មាន ចំ ណុ ពណ៌ សៗ ឬ លឿង នៅ ចំ កណ្តាល ។
.មាន គ្រុនក្តៅ
.ហើម ក្រពេញ កូនកណ្តុរ
.មាន អារម្មណ៍ ថា ស្ពឹកៗ នៅ ក្នុង មាត់ ។

មូលហេតុ ដែល ធ្វើអោយ អ្នក មាន ពងបែក នៅក្នុង មាត់

.ការ មាន ប្រតិកម្ម អា លែ ហ្សី ទៅ នឹង អាហារ ជាក់លាក់ ណាមួយ
.ប្រតិកម្ម អាឡែ ហ្សី ទៅ នឹង បាក់តេរី ដែល មាន វត្តមាន នៅក្នុង ក្រអូមមាត់
.ការ មាន របួស តិចតួច នៅ ក្នុង មាត់ ដោយសារតែ ការ ប៉ះទង្គិច នឹង ធ្មេញ , ការពត់ ធ្មេញ , ការ ដុសធ្មេញ ខ្លាំងៗ ពេក , ការ ខាំមាត់ ដោយ ចៃដន្យ និង ការ បរិភោគ អាហារ ដែល មាន ជាតិ អាស៊ីត ខ្ពស់ ។

.ភាព មិន ទទួលយក នូវ អាហារ ជាក់លាក់ មួយចំនួន ដូចជា ៖ ហ្វ្រូ ម៉ាស់ , ស៊ុត , សណ្តែក និង ផ្លែ ឈើ ដែល មាន ជាតិ អាស៊ីត ខ្ពស់ ។
.កង្វះ សារធាតុ ស័ង្កសី , ជាតិ ដែក , ហ្វូ លិក អាស៊ីត និង វីតាមីន B-12 ។
.ការ ចម្លងរោគ ដោយសារ តែ ប្រភេទ បាក់តេរី ជាក់លាក់ ណាមួយ ៕