ដោយៈ health.com.kh

បើសិន អ្នកមាន ផ្ទៃពោះ នោះ អ្នក បានដឹង ច្បាស់ ស្តី អំពី ការ រួម ភេទ រួច ហើយ ។ ប៉ុន្តែ អ្នក ឆ្ងល់ ថា តើ វា មាន សុវត្ថិភាព ឬទេ បើ អ្នក រួម ភេទ នៅ កំឡុង ពេល មាន ផ្ទៃពោះ ។ តើ វា អាច មាន គ្រោះថ្នាក់ ដែរ ឬទេ ? ហើយ ថា តើ ការ រួម ភេទ បន្ទាប់ ពី មាន ផ្ទៃពោះ អាច ធ្វើ អោយ មាន គ្រោះថ្នាក់ ដែរ ឬទេ ?

តើ វា មាន សុវត្ថិភាព ចំពោះ ការ រួម ភេទ នៅ ក្នុង ពេល មាន ផ្ទៃពោះ ដែរ ឬទេ ?

ការ រួម ភេទ គឺជា រឿង ធម្មជាតិ ហើយ ជា ផ្នែក ធម្មតា នៃ ការ មាន ផ្ទៃពោះ បើសិន អ្នកមាន ផ្ទៃ ពោះ ធម្ម ត តា ។ ចលនា និង ការ ដាក់ លិ ង្ក ចូល ក្នុង យោនី នៃ ការ រួម ភេទ តាម សភាព ធម្មតា នោះ វា មិន មានការ ប៉ះពាល់ ដល់ ទារក នោះ ទេ ។ កូន របស់ អ្នក បាន ការពារ ដោយ ពោះ និង សាច់ដុំ ជញ្ជាំង ស្បូន របស់ អ្នក ហើយ កូន របស់ អ្នក បានការ ពារ ដោយ ទឹក ដែល នៅ ក្នុង ថង់ទឹកភ្លោះ ផង ដែរ ។

ការ កន្ត្រាក់ នៅ ពេល ដល់ ការ សម្រេច កាម នៅ ពេល រួម រ័ក្ស គឺ វា មិន ដូច ការ កន្ត្រាក់ ក្នុង ពេល សំរាលកូន នោះ ទេ ។ ផ្ទុយ មក វិញ ជា ទូទៅ វា មាន សុវត្ថិភាព ក្នុង ការ ប្រុង ប្រយ័ត្ន ជា មុន គ្រូពេទ្យ ខ្លះ បាន ផ្តល់ ដំបូន្មាន ថា គួរ ជៀសវាង ការ រួម ភេទ នៅ ពេល ប៉ុន្មាន ស ប្តា ហ៍ ចុង ក្រោយ នៃ ការ មាន ផ្ទៃពោះ ដោយ គេ ជឿ ថា អ័រម៉ូន នៅ ក្នុង ទឹកកាម ហៅ ថា ប្រ៉ូ ស្តា គ្លែ ន ឌី ន (Prostaglandins) អាច ភ្ញោ ច ការ កន្ត្រាក់ របស់ ស្បូន ។ តើ មាន ករណី លើកលែង មួយ មែន ទេ ? ចំពោះ ស្ត្រី ដែល ចង់ ប្រើ ថ្នាំ ជួយ អោយ ឆាប់ សំរាលកូន ។ គ្រូពេទ្យ ខ្លះ គិត ថា Prostaglandins ដែល មាននៅ ក្នុង ទឹកកាម តែងតែ ជួយ ក្នុង ការ ជំរុញ អោយ ឆាប់ សំរាល សំរាប់ ស្ត្រី គ្រប់ ខែ និង ស្ត្រី ពពោះ ចាស់ខែ ពីព្រោះ សារធាតុ អន្ធិលៗ ដែល ប្រើ សំរាប់ ធ្វើ អោយ ស្បូន ទុំ និ ងា ការ ការ ជំរុញ អោយ ឆាប់ សំរាលកូន ក៏ មាន ផ្ទុក ដោយ Prostaglandins) ដែរ ។

ពេល ណា ត្រូវ តម ការ រួម ភេទ នៅ ក្នុង កំឡុង ពេល មាន ផ្ទៃពោះ

គ្រូពេទ្យ របស់ អ្នក និង ផ្តល់ ដំ បួ ន្មា ន ទៅ អ្នក ថា អ្នក មិន គួរ មានការ រួម ភេទ បើ អ្នកមាន នូវ កត្តា គ្រោះថ្នាក់ ខ្ពស់ ចំពោះ ការ មាន ផ្ទៃពោះ ដូច ជា ៖
– ប្រឈម មុន និង ការ រលូត ឬ ក៏ ធ្លាប់ មានការ រលូត កូន ពី មុន
– ប្រឈម មុន និង ការ សំរាលកូន មុន ពេល កំនត់ ( ស្បូន ចាប់ផ្តើម កន្ត្រាក់ មុន ស ប្ដា ហ៍ ទី ៣៧ នៃ
ការ ពពោះ ) ដែល ធ្វើ អោយ អ្នក ប្រឈម មុខ និង ការ សំរាលកូន មុន កំនត់
– មាន ធ្លាក់ឈាម តាម ទ្វារមាស មាន ធ្លាក់ ទឹករំអិល ឬ ក៏ មានការ រមួល ដោយ មិនដឹង ពី មូល ហេតុ
– រហែក ភ្នាស និង មាន លេច នូវ ទឹកភ្លោះ ចេញពី ថង់ទឹកភ្លោះ
– មាត់ស្បូន អសមត្ថភាព ( ខូចខាត លើ មាត់ស្បូន ដែល បើក នៅ ពេល សំរាល លឿន ពេក )
– សុក បាំង មាត់ស្បូន ( គឺ សុក មាន ទីតាំង ខុសធម្មតា នៅ ផ្នែក ខាងក្រោម នៃ ស្បូន ដែល នៅ ជិត
និង មាត់ស្បូន )
– មានកូន ភ្លោះ ពីរ បី រឺ ក៏ ច្រើន ជាង នេះ

ផ្លាស់ ប្តូរ តម្រេក ផ្លូវភេទ ក្នុង កំឡុង ពេល មាន ផ្ទៃពោះ

ការ រួម ភេទ នៅ ពេល មាន ផ្ទៃពោះ គឺ មាន អារម្មណ៍ ប្លែក និង ត្រូវការ បង្កើត ការ ច្នៃប្រឌិត ជាង ធម្មតា ដើម្បី ទទួល នូវ អារម្មណ៍ល្អ ។ ស្ត្រី ខ្លះ មានការ ថយ ចុះ នូវ ចំ នង់ និង ស្រី ខ្លះ មាន អារម្មណ៍ រួម ភេទ កាន់តែ ខ្លាំង ។ គភ៌ មាន អាយុ លើស ពី ៤០ ស ប្តា ហ៍វា ជា រឿង ធម្មតា ដែល ការ មាន ចំ នង់ ផ្លូវភេទ កើត មាន និង បាត់ ទៅ វិញ ដោយសារ តែ ការ ផ្លាស់ ប្តូរ របស់ រា ង្គ កាយ របស់ អ្នក ដែរ ។ អ្នក នឹង ដឹងខ្លួន ថា ពោះ របស់ អ្នកធំ ។ ឬ ក៏ អ្នកមាន អារម្មណ៍ ថា ខ្លួន ស្រស់ ស្អាត ជាមួយ និង ការ រីក ធំ និង ពេញ ណែន នៃ ដើមទ្រូង របស់ អ្នក ។

គេ អោយ យោបល់ ថា ស្ត្រី មិន គួរ រួម ភេទ ដោយ ដេក ផ្ងារ ខ្នង ជាប់ ពូ ទេ នៅ ពេល ដែល មានគភ៌ ចាប់ពី បួន ខែ ឡើង ទៅ ដោយ បារម្ភ ថា វា អាច គាប សរសៃឈាម ទារក៕