ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ នៅថ្ងៃសុក្រទី១៧មិថុនានេះចិនបានដាក់ដំណើរការនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួន ជានាវាដំបូងគេដែលរចនានិងសាងសង់ទាំងស្រុងនៅក្នុងស្រុក ដោយកត់សម្គាល់ការរីកចម្រើនផ្នែកយោធាដ៏សំខាន់សម្រាប់ប្រទេសមហាអំណាចអាស៊ីមួយនេះ។

សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលភាពតានតឹងរវាងចិននិងសហរដ្ឋអាម៉េរិកកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការសម្ញែងអំណាចយោធារបស់ទីក្រុងប៉េកាំងដាក់កោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជាខេត្តបំបែកខ្លួនមួយដែលត្រូវរឹបអូសយកវិញដោយកម្លាំង ប្រសិនបើចាំបាច់។

ដាក់ដំណើរការនៅកន្លែងផលិតកប៉ាល់ក្រុងសៀងហៃនៅចំពោះមុខអ្នកគាំទ្រដ៏អស្ចារ្យ នាវាឈ្មោះ Fujian មានលក្ខណៈទំនើបខាងបច្ចេកទេសជាងនាវាផ្ទុកយន្តហោះចិនផ្សេងទៀត។

នាវាផ្ទុកយន្តហោះ Fujian នឹងចំណាយពេលច្រើនឆ្នាំមុនពេលវាឈានដល់សមត្ថភាពប្រតិបត្តិការ

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា វាគឺជា “នាវាផ្ទុកយន្តហោះដំបូងគេដែលរចនានិងសាងសង់ទាំងស្រុងដោយចិន”។

Fujian នឹងចំណាយពេលច្រើនឆ្នាំមុនពេលវាឈានដល់សមត្ថភាពប្រតិបត្តិការ ខណៈក្រសួងការពារជាតិមិនបានប្រកាសកាលបរិច្ឆេទសម្រាប់ការចូលបម្រើការនោះទេ។

CCTV បានរាយការណ៍ថា “ការធ្វើតេស្តិ៍បើកបរនិងចូលចតនឹងត្រូវអនុវត្តតាមការគ្រោងទុក បន្ទាប់ពីនាវាត្រូវបានដាក់ឱ្យដំណើរការ”។

ចិន​មាន​នាវា​ផ្ទុក​យន្តហោះ​ពីរ​គ្រឿង​ទៀត​កំពុង​បម្រើការ។

នាវាផ្ទុកយន្តហោះ Liaoning ត្រូវបានដាក់ឱ្យបម្រើការក្នុងឆ្នាំ ២០១២ និងនាវា Shandong ចូលបម្រើការក្នុងឆ្នាំ ២០១៩៕