ដោយៈ health.com.kh

ជំងឺ អុតស្វាយ (Varicella) ត្រូវ បាន ចាត់ ទុក ថា ជា ជំងឺ មួយ ដែល ភាគច្រើន កើត លើ កូន ក្មេង ។ មុន ពេល ដែល គេ បង្កើត ថ្នាំ វ៉ាក់សាំង ជំងឺ អុតស្វាយ ឃើញ ថា មាន មនុស្ស ជា ច្រើន តែង មាន ឆ្លង ជំងឺ នេះ រហូត ដល់ វ័យ កណ្តាល ហើយ ពេល ខ្លះ ក៏ មាន បង្ក ទៅ ជា ផលវិបាក់ ធ្ងន់ធ្ងរ ផង ដែរ ។ បច្ចុប្បន្ន នេះ ចំនួន នៃ អ្នក កើត អុតស្វាយ និង អ្នក សំរាក ពេទ្យ ដោយសារ ជំងឺ នេះ មានការ ថយ ចុះ ជា ខ្លាំង ។

ទោះបីជា យ៉ាងណា ក៏ ដោយ នៅ ពេល មនុស្ស ម្នាក់ មាន ជំងឺ អុតស្វាយ វា ធ្វើ អោយ ការ ចម្លង របស់ វា កាន់តែ ខ្លាំង ទៅ មនុស្ស ដទៃ ទៀត ដែល មាន ប្រព័ន្ធ ភាពស៊ាំ ចុះ ខ្សោយ ។ មនុស្ស ជា ច្រើន គិត ថា ជំងឺ អុតស្វាយ ជា ជំងឺ មួយ ដែល ស្រាល ហើយ ភាគច្រើន គឺ វា ដូច្នេះ មែន ។ ជា អ កុស ល្យ គ្មាន មធ្យោបាយ ដែល អាច ធ្វើ អោយ យើង ដឹង ថា អ្នកជំងឺ ម្នាក់ នោះ នឹង វិវត្តន៍ ទៅ ជា ធ្ងន់ធ្ងរ នោះ ទេ ។
វ៉ាក់សាំង ជំងឺ អុតស្វាយ គឺ មាន សុវត្ថិភាព ប្រសិទ្ធភាព ក្នុង ការ បង្កា ជំងឺ អុតស្វាយ និង ផលវិបាក របស់ វា ដែរ ។

រោគ សញ្ញា

រោគ សញ្ញារ របស់ ជំងឺ អុតស្វាយ មាន ដូច ជា ៖
• កន្ទួល ក្រហម រមាស់ ហាក់បីដូចជា សត្វល្អិត ទិច នៅ លើ មុខ ក្បាល ទ្រូង និង ខ្នង
• ពងទឹក តូចៗ ដែល បែក មុខ និង មិន ទាន់ បែក
• ក្តៅខ្លួន
• ឈឺពោះ ឬ អត់ឃ្លាន អាហារ
• ជឺ ក្បាល តិច តូច
• មាន អារម្មណ៍ ថា អស់កំលាំង និង មិនសូវ ស្រួល ក្នុង ខ្លួន
• ក្អក ស្ងួត
កន្ទួល ដែល បណ្តាល មក ពី អុតស្វាយ អាច មាន សភាព បី ដំណាក់កាល ៖
• កំពក (bump) ព័ ណ ផ្កាឈូក ឬ ក្រហម ដែល អាច បែក ក្នុង រយៈពេល ច្រើន ថ្ងៃ ទៀត
• ពងទឹក (vesicle) ដែល បង្កើត មក ពី អុត មួយៗ អាច ចំណាយពេល ប្រហែល ជាមួយ ថ្ងៃ មុន ពេល វា បែក
• ក្រមរ ឬ សំបក ដែល គ្រប លើ ពងទឹក ដែល បែក អាច ត្រូវ ចំណាយពេល ជា ច្រើន ថ្ងៃ ដើម្បី អោយ ពងទឹក ដែល បែក នោះ ជា ឡើង វិញ ។

អុត ថ្មីៗ អាច កើត មាន បន្ត ទៅ ទៀត ក្នុង រយៈពេល ច្រើន ថ្ងៃ ទៀត ។ ជា លទ្ធផល អ្នក អាច មាន កើត បញ្ហា របស់ ជំងឺ អុតស្វាយ នេះ ទាំង បី ដំណាក់កាល ដែល មាន ដូច ជា កំពក ពងទឹក និង ក្រមរ ក្នុង ពេល ជាមួយ គ្នា នឹង ការ កើត កន្ទួល ក្នុង ថ្ងៃ ទី ២ ។ ចំពោះ អ្នក ដែល មាន ឆ្លង ជំងឺ នេះ ធ្វើ អោយ មេរោគ នោះ រាលដាល ទៅ គ្រប់កន្លែង ក្នុង រយៈពេល ២៤ ម៉ោង មុន ពេល វា ចេញ ជា កន្ទួល ហើយ ក្នុង ពេល នេះ ដែរ វា ក៏ អាច ចម្លង ទៅ មនុស្ស ផ្សេងៗ ទៀត បាន ទោះបីជា កន្ទួល នោះ ទៅ ជា ក្រម រហើយ ក៏ ដោយ ។

ជំងឺ នេះ មាន លក្ខណៈ ស្រាល ទេ ប្រសិនបើ កុមារ ដែល មាន ជំងឺ នោះ មាន សុខភាព ល្អ ពី មុន មក ។ ករណី ដែល ធ្ងន់ធ្ងរ គឺ មាន កន្ទួល របស់ អុតស្វាយ នៅ ពេញ នឹង ខ្លួន តែ ម្តង ហើយ អាច មាន ដំបៅ នៅ ក្នុង បំពង់ក ភ្នែក និង ភ្នាស ដែល មាន សំនើម របស់ បំពង បង្ហួរនោម រុន្ធ គូទ និង ទ្វា មាស ។ កន្ទួល ថ្មីៗ អាច នៅ តែ កើតជា បន្តបន្ទាប់ ក្នុង រយៈពេល ច្រើន ថ្ងៃ ទៀត ។

ពេល ដែល ទៅ ជួប ជាមួយ គ្រូពេទ្យ

ប្រសិនជា អ្នក សង្ស័យ ថា អ្នក ឬ កូន របស់ អ្នកមាន ជំងឺ អុតស្វាយ អ្នក គួរតែ ទៅ ពិគ្រោះ ជាមួយ គ្រូពេទ្យ ។ គ្រូពេទ្យ ជា ធម្មតា អាច ធ្វើ រោគវិនិច្ឆ័យ បាន យ៉ាង ងាយស្រួល អំពី ជំងឺ អុតស្វាយ នេះ តាម រយៈ ពិនិត្យ ទៅ លើ កន្ទួល ដែល មាន និង ធ្វើការ កំនត់ចំនាំ នៃ វត្តមាន របស់ រោគ សញ្ញា ដែល ទាក់ទង គ្នា ។ គ្រូពេទ្យ របស់ អ្នក ក៏ អាច ផ្តល់ ជា វេជ្ជបញ្ជា ដើម្បី ធ្វើការ បន្ថយ អាកា រៈ ធ្ងន់ធ្ងរ ក៏ ដូច ជា ព្យាបាល ពី ផលវិបាក របស់ ជំងឺ នេះ បើ ក្នុង ករណី ចាំបាច់ ។ អ្នក ត្រូវ តែ ប្រាកដ ថា នឹង ទូរ សព្ទ័ ណាត់ជួប ជាមួយ គ្រូពេទ្យ ដើម្បី ធ្វើ យ៉ាង កុំអោយ មេរោគ ឆ្លង ទៅ អ្នក ជុំវិញ ខ្លួន ។

មិន ត្រឹមតែ ប៉ុណ្ណោះ អ្នក ក៏ ត្រូវ អោយ គ្រូពេទ្យ ដឹង ពី ផលវិបាក ដែល អាច កើត មាន ដូច ជា ៖
• មាន កន្ទួល រាលដាល ដល់ ភ្នែក ម្ខាង ឬ ទាំង សងខាង
• កន្ទួល នោះ ទៅ ជា ក្រហម ខ្លាំង ក្តៅ ឬ ឈឺ ដែល វា អាច ជា ការ ឆ្លង ជំងឺ ដោយសារ បាក់តេរី បន្ថែម ទៀត
• ការ មាន កន្ទួល ធ្វើ អោយ វិលមុខ វង្វេងស្មារតី បេះដូង ដើរ ញាប់ ពិបាក ដកដង្ហើម ញ័រ ខ្លួន ពិបាកធ្វើ ចលនា សាច់ដុំ ក្អក មានការ ពិបាក ក្អួត រឹង ក ឬ ក្តៅខ្លួន ខ្លាំង ជាង ៣៩,៤C
• សមាជិក ក្នុងផ្ទះ មាន ប្រព័ន្ធ ការពារ រាង កាយ ចុះ ខ្សោយ ឬ អាយុ តិច ជា ៦ ខែ

កត្តា ប្រឈម មុខ

ជំងឺ អុតស្វាយ ដែល បណ្តាល មក ពី វិ រុស Varicella-Zoster មាន លក្ខណៈ ឆ្លង និង រាលដាល យ៉ាង លឿន បំផុត ។ វី វុ ស នេះ ត្រូវ បាន ចម្លង ដោយសារ ការ ប៉ះពាល់ ផ្ទាល់ ជាមួយនឹង កន្ទួល អុតស្វាយ ឬ តាម រយៈ ទឹកមាត់ ដែល អ្នកជំងឺ បាន ក្អក ឬ កណ្តាស់ ហើយ វា បាន សាយភាយ ទៅ តាម បរិយាកាស ។

កត្តា ប្រឈម មុខ របស់ អ្នក ដែល ធ្វើ អោយ ការ ឆ្លង កាន់តែ ខ្លាំង គឺ ៖
• មិន ធ្លាប់ កើត ជំងឺ អុតស្វាយ ពី មុន មក
• មិន ដែល ចាក់ វ៉ាក់សាំង អុតស្វាយ ពី មុន មក
• ធ្វើការ នៅ ក្នុង សាលារៀន ឬ នៅ ជាមួយ ក្មេងៗ ដែល មាន ជំងឺ អុតស្វាយ
• រស់នៅ ជាមួយ ក្មេងៗ

អ្នក ដែល ធ្លាប់ ចាក់ វ៉ាក់សាំង ការពារ ជំងឺ អុតស្វាយ ជា ធម្ម តារាង កាយ របស់ គេ មាន បង្កើត អោយ មាន ប្រព័ន្ធ ភាពស៊ាំ មួយ ប្រឆាំង នឹង វីរុស នោះ ហើយ ។ នេះ វា មិន ខុស គ្នា នឹង អ្នក ដែល មាន ជំងឺ អុតស្វាយ រួម មក ហើយ នោះ ទេ ។ អ្នក ដែល មានការ ប្រឈម មុខ ខ្លាំង នឹង ជំងឺ អុតស្វាយ នេះ គឺជា ចំនោម មនុស្ស ដែល មិន បាន ចាក់ វ៉ាក់សាំង ឬ អ្នក ដែល មិន ធ្លាប់ កើត ជំងឺ នេះ ពី មុន ។

ផលវិបាក

ជំងឺ អុតស្វាយ ជា ធម្មតា មិនមែន ជា ជំងឺ ធ្ងន់ ទេ ប៉ុន្តែ វា អាច ទៅ ជា ធ្ងន់ និង ធ្វើ អោយ មាន ផលវិបាក បានជា ពិសេស ចំនួន មនុស្ស ដែល មានការ ប្រឈម មុខ ខ្លាំង ៖
• ទារក ទើបនឹង កើត ដែល ម្តាយ មិន ធ្លាប់ មាន ជំងឺ ឬ មិន ទាន់ មាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ នេះ
• មនុស្ស វ័យ កណ្តាល
• ស្ត្រី មាន ផ្ទៃពោះ
• អ្នក ដែល មាន ប្រព័ន្ធ ការពារ ចុះ ខ្សោយ ដោយសារ ការ ប្រើប្រាស់ ថ្នាំ ដូច ជា ថ្នាំ ជំងឺមហារីក ឬ ជំងឺ ផ្សេងៗ ទៀត ។
• អ្នក ដែល កំពុង ប្រើប្រាស់ ថ្នាំ Steroid ដើម្បី ព្យាបាល ជំងឺ ផ្សេងៗ ទៀត ដូច ជា ជំងឺហឺត
• អ្នក ដែល មាន បញ្ហា ជំងឺ ស្បែក

ផលវិបាក ដែល តែងតែ ជួប ជា ញឹកញាប់ របស់ ជំងឺ អុតស្វាយ គឺជា ជំងឺ ស្បែក ដែល បណ្តាល មក ពី បាក់តេរី ។ ជំងឺ អុតស្វាយ នេះ ដែរ អាច នាំ អោយ មាន ជំងឺ រលាក សួត ឬ រលាក ខួរក្បាល ដែល វា ជា លក្ខណៈ មួយ កំរ ណាស់ ហើយ ពេល ខ្លះទៅ ជា ជំងឺ ធ្ងន់ធ្ងរ ផង ដែរ ។

ជំងឺ អុតស្វាយ និង ស្ត្រី មាន ផ្ទៃពោះ

ផលវិបាក ផ្សេងៗ ទៀត របស់ ជំងឺ អុតស្វាយ គឺ វា មានការ ប៉ះពាល់ ទៅ លើ ស្ត្រី មាន ផ្ទៃពោះ ។ ជំងឺ អុតស្វាយ ដែល ទើបនឹង កើត ទៅ លើ មនុស្ស ដែល មាន ផ្ទៃពោះ អាច ធ្វើ អោយ ទារក ក្នុង ផ្ទៃ មាន បញ្ហា ជា ច្រើន ដូច ជា កូន កើត អត់ គ្រប់ ទំងន់ និង មិន មាន កាយសម្បទារ គ្រប់គ្រាន់ ដូច ជា អវៈយវៈ មិនធម្មតា ។

ការ គំរាម គំ ហែង ដល់ ជីវិត ក្មេង ដែល ខ្ពស់ បំផុត នោះ គឺ ម្តាយ មាន ជំងឺ អុតស្វាយ ក្នុង ពេល មួ យស ប្តា ហ៍ មុន ពេល សំរាល ។ បន្ទាប់ មក វា អាច ធ្វើ អោយទៅ ជា បញ្ហា ធ្ងន់ធ្ងរ និង អាច អោយ ទារក ស្លាប់ បាន ។

ប្រសិនបើ អ្នក កំពុង មាន ផ្ទៃពោះ ហើយ មិន មានបាន ចាក់ វ៉ាក់សាំង ជំងឺ អុតស្វាយ ទេ អ្នក គួរតែ ទៅ ពិគ្រោះ ជាមួយ គ្រូពេទ្យ អំពី ការ ប្រឈម មុខជា ច្រើន ដែល អាច កើតឡើង ចំពោះ អ្នក និង កូន របស់ អ្នក ដែល នៅ ក្នុង ផ្ទៃ ។

ការ ត្រៀមខ្លួន ជួប ជាមួយ គ្រូពេទ្យ

អ្នក គួរតែ ទូរស័ព្ទ ទៅ គ្រូពេទ្យ ប្រចាំ គ្រួសារ របស់ អ្នក ប្រសិនបើ អ្នក ឬ កូន របស់ អ្នកមាន រោគ សញ្ញា របស់ ជំងឺ អុតស្វាយ ។ នេះ ជា ព័ត៌មាន មួយ ចំនួន ដើម្បី ជួយ អ្នក ក្នុង ការ រៀបចំ ខ្លួន អោយ រួច ជា ស្រេច ក្នុង ការ ជួប ជាមួយ គ្រូពេទ្យ ។

រៀបរាប់ ពី ព័ត៌មាន ដែល មាន ទាំងអស់

• ការ រឹតត្បិត មុន ពេល បាន ជួប ជាមួយ គ្រូពេទ្យ : គួរតែ សួរ គ្រូពេទ្យ ថា តើ មានការ ហាម ខាត់ ឬ ការ រឹតត្បិត អ្វីខ្លះ ចំពោះ អ្នក និង កូន របស់ អ្នក ក្នុង ពេល ដែល អ្នក រង់ចាំ ដល់ ពេល បាន ជួប ជាមួយ គ្រូពេទ្យ ដូច ជា ត្រូវ នៅ អោយ ឆ្ងាយ ពី អ្នក ដែល មាន ជំងឺ ជាដើម ។
• ប្រវត្តិ រោគ សញ្ញា : សរសេ អំពី រោគ សញ្ញា ទាំងឡាយ ណា ដែល អ្នក និង កូន របស់ អ្នក បាន មាន និង រយៈពេល នៃ រោគ សញ្ញា នោះ ។
• ការ ប៉ះពាល់ ថ្មីៗ ដែល អាច ជា របស់ នៃ ការ ឆ្លង បាន ៖ ព្យាយាម ចង ចាំ ប្រសិនបើ អ្នក ឬ កូន របស់ អ្នក មានការ ប៉ះពាល់ ជាមួយ អ្នក ដែល មាន រោគ សញ្ញា របស់ ជំងឺ អុតស្វាយ កាលពី ពីរ បី ស ប្តា ហ៍ មុន ។
• ប្រវត្តិ នៃ ការ មាន ជំងឺ : ក្នុង នោះ ត្រូវ រៀបរាប់ ពី បញ្ហា សុខភាព ដែល ធ្លាប់ មាន និង ឈ្មោះ របស់ ថ្នាំ ដែល អ្នក ឬ កូន របស់ អ្នក កំពុង តែ ប្រើ
• សំនួរ ដែល ត្រូវ សួរ ទៅ គ្រូពេទ្យ វិញ ៖ សរសេរ អំពី សំនួរ របស់ អ្នក អោយ បាន ច្រើន បំផុត ដើម្បី ជា ជំនួយ អោយ អ្នក អាច មាន ពេលវេលា ល្អ បំផុត ជាមួយ គ្រូពេទ្យ ។
តារាង សំនួរ ខាងក្រោម គឺ អាច ធ្វើ អោយ អ្នក សួរ សំនួរ ទៅ គ្រូពេទ្យ បាន ដែល មានការ ទាក់ទង នឹង ជំងឺ អុតស្វាយ ។
• តើ មូលហេតុ អ្វី ដែល ធ្វើ អោយ មាន រោគ សញ្ញា ទាំងនេះ ?
• តើ អាច មាន មូលហេតុ ផ្សេង ដែរ ឬទេ ?
• តើ មានការ ព្យាបាល ដែរ ឬទេ ?
• តើ អ្នក រំពឹង ថា រោគ សញ្ញា នឹង ធូរស្រាល វិញ ឆាប់ ដែរ ឬទេ ?
• តើ មាន ថ្នាំ អ្វី ដែល ខ្ញុំ អាច យក ទៅ ប្រើប្រាស់ នៅផ្ទះ ឬ ដើម្បី បន្ធូ អាកា រៈ ជំងឺ នេះ បាន ?
• តើ ខ្ញុំ ឬ កូន របស់ខ្ញុំ អាច ចម្លង ទៅ គេ បាន ដែរ ឬទេ ? តើ មាន រយៈពេល ប៉ុន្មាន នៃ ការ ឆ្លង នេះ ?
• តើ មធ្យោបាយ អ្វីខ្លះ ក្នុង ការ អនុវត្តន៍ ដើម្បី បន្ថយ នូវ កត្តា ប្រឈម មុខ នឹង ជំងឺ ផ្សេងៗ ទៀត ?
អ្នក មិន ត្រូវ រារែក ក្នុង ការ សួរ សំនួរ ទៅ គ្រូពេទ្យ ក្នុង ពេល ដែល ណាត់ជួប នោះ ទេ ពិសេស គឺ អ្វី ដែល អ្នក មិន ទាន់ យល់ ។

អ្វី ដែល គ្រូពេទ្យ ចង់បាន ពី អ្នក វិញ

គ្រូពេទ្យ អាច សួរ អ្នក វិញ ថា ៖
• តើ រោគ សញ្ញា ខ្លះ ដែល អ្នក កត់ ចំនាំបាន ហើយ នៅ ពេល ណា ដែល រោគ សញ្ញា ទាំងនោះ កើត ដំបូង គេ ?
• តើ មនុស្ស ដែល អ្នក ស្គាល់ មាន រោគ សញ្ញា របស់ ជំងឺ អុតស្វាយ នេះ ដែរ ឬទេ កាលពី ពីរ បី ស ប្តា ហ៍ មុន ?
• តើ អ្នក និង កូន របស់ អ្នកមាន ធ្វើការ ចាក់ វ៉ាក់សាំង ដែរ រឺទេ ក្នុង ពេល ថ្មីៗ នេះ ?
• តើ អ្នក ឬ កូន របស់ អ្នក ថ្មីៗ នេះ មាន កំពុង ព្យាបាល ជំងឺ អ្វី ដែរ ឬទេ ?
• តើ ថ្នាំ អ្វីខ្លះ ដែល អ្នក ឬ កូន របស់ អ្នក កំពុង តែ ប្រើប្រាស់ រួម ទាំង ថ្នាំ ដែល គ្មាន វេជ្ជបញ្ជា វីតាមីន និ ថ្នាំ បំប៉ន ?
• តើ កូន របស់ អ្នក ចូល រៀន ហើយ ឬ នៅ ?
• តើ អ្នក កំពុង មាន ផ្ទៃពោះ ឬ បំបៅ កូន ដែរ ឬទេ ?

អ្វី ដែល អ្នក អាច ធ្វើ បាន ក្នុង ពេល ជួប ជាមួយ គ្រូពេទ្យ

ខណៈ ពេល ដែល អ្នក រង់ចាំ ដើម្បី ជួប ជាមួយ គ្រូពេទ្យ អ្នក ប្រហែលជា ត្រូវ ធ្វើការ បន្ថយ កំ ដៅ ដោយ ប្រើ ថ្នាំ Ibuprofen(Advil, Motrin) និង Acetaminophen(Tylenol) ។ មិន ត្រូវ ប្រើ Aspirin ជាមួយ អ្នក ដែល កើត ជំងឺ អុតស្វាយ ទេ ព្រោះ វា ធ្វើ អោយ ប្រឈម មុខ នឹង ជំងឺ Reye’s Syndrome ។

ចូរ សំរាក កាន់តែ ច្រើន និង មិន ប៉ះពាល នឹង អ្នក ដទៃ រហូត អ្នក បាន ជួប ជាមួយ គ្រូពេទ្យ ។ ជំងឺ អុតស្វាយ មានការ ចម្លង កាន់តែ ខ្ពស់ រហូត ដល់ ដំបៅ នៅ ស្បែក របស់ អ្នក ទៅ ជា ក្រមរ ទាំងអស់ ។

រោគវិនិច្ឆ័យ

ជា ទូទៅ គ្រូពេទ្យ អាច ធ្វើ រោគវិនិច្ឆ័យ ជំងឺ អុតស្វាយ ដោយ ផ្អែក ទៅ លើ កន្ទួល ដែល អ្នកជំងឺ និយាយ ប្រាប់ ។

ប្រសិនបើ មានការ សង្ស័យ ពី ការ ដាក់ រោគវិនិច្ឆ័យ ជំងឺ អុតស្វាយ អ្នក អាច ធ្វើ បន្ថែម តាម រយៈ ការ ធ្វើតេស្ត ក្នុង មន្ទីរពិសោធន៍ ដោយ ធ្វើតេស្ត ឈាម ឬ បណ្តុះ មេរោគ ក្នុង ដំបៅ ។

ការ ព្យាបាល

ចំពោះ ក្មេង ដែល មាន សុខភាព ល្អ ហើយ កើត ជំងឺ អុតស្វាយ ទៀត ច្រើន តែ មិនបាច់ ធ្វើការ ព្យាបាល អ្វី នោះ ទេ ។ គ្រូពេទ្យ របស់ អ្នក អាច នឹង ចេញ ថ្នាំ Antihistamine ដើម្បី បំបាត់ អាកា រៈ រមាស់ ។ ប៉ុន្តែ សំរាប់ ករណី ច្រើន ទៀត តំរូវ អោយ ជំងឺ នេះ ធ្វើការ តាមតែ ចិត្ត វារ ហូត ជា វិញ ដោយ ខ្លួនឯង ។

សំរាប់ មនុស្ស ដែល មានការ ប្រឈម មុខ ខ្ពស់ នឹង ផលវិបាក ពី ជំងឺ អុតស្វាយ គ្រូពេទ្យ ពេល ខ្លះ ក៏ អាច ចេញ វេជ្ជបញ្ជា អោយ ប្រើ ថ្នាំ ក្នុង រយៈពេល ខ្លី និង ជួយ បន្ថយ នូវ កត្តា ប្រឈម មុខ នឹង ផលវិបាក របស់ វា ។

ប្រសិនបើ អ្នក និង កូន របស់ អ្នកជា មនុស្ស ដែល ប្រឈម មុខ ខ្ពស់ គ្រូពេទ្យ អាច នឹង ផ្តល់ អោយ អ្នក នូវ ថ្នាំ Antiviral ដូច ជា Acyclovir (Zovirax) ឬ ថ្នាំ ដទៃ ទៀត ឈ្មោះ ថា Immune Globulin Intraveous (IGIV) ។ ថ្នាំ ទាំងនេះ អាច បន្ថយ នូវ ភាព ធ្ងន់ធ្ងរ របស់ ជំងឺ ក្នុង ពេល ២៤ ម៉ោង ក្រោយ ពេល ចេញ កន្ទួល តំបូង ។ ថ្នាំ ប្រឆាំង វីរុស (Antiviral) ជា ច្រើន ទៀត ដូច ជា Valacyclovir (Valtrex) និង Famciclovir (Famvir) ក៏ អាច បន្ថយ ភាព ធ្ងន់ធ្ងរ របស់ ជំងឺ ដែរ ។ ករណី ខ្លះ គ្រូពេទ្យ អាច ផ្តល់ អា នុ សាសន៍ អ្នក ទៅ ចាក់ វ៉ាក់សាំង បន្ទាប់ ពី ប៉ះពាល នឹង មេរោគ នេះ ហើយ ។ អ្វី ខាងលើ គឺ អាច ធ្វើ អោយ អ្នក ការពារ ខ្លួន ពី ជំងឺ ឬ ភាព ធ្ងន់ធ្ងរ របស់ វា ។

ប្រសិនបើ មាន ផលវិបាក កើត មាន គ្រូពេទ្យ នឹង ធ្វើការ កំនត់ អំពី ការ ព្យាបាល ដែល សាក សម បំផុត ។ ការ ព្យាបាល ទៅ លើ ជំងឺ ស្បែក និង ជំងឺ រលាក សួត អាច ប្រើ ជាមួយ ថ្នាំ Antibiotic ។ ការ ព្យាបាល ជំងឺ រលាក់ ខួរក្បាល ជា ធម្មតា ប្រើ ជាមួយ ថ្នាំ Antiviral ។ ចំនែក ការ សំរាក ពេទ្យ ត្រូវ តែ អនុវត្តន៍ ។

មិន ត្រូវ អោយ ថ្នាំ ដែល មាន ជាតិ Aspirin ទៅ កូន ក្មេង ឬ មនុស្ស ធំ ណា ដែល មាន ជំងឺ អុតស្វាយ ទេ ព្រោះ ការ ធ្វើ ដូច្នេះ វា នឹង អោយ អ្នកជំងឺ ទៅ ជា Reye’s Syndrome ។

របៀប នៃ កា រស់នៅ និង ការ ប្រើប្រាស់ ថ្នាំ ផ្ទះ

ដើម្បី សម្រាល រោគ សញ្ញា របស់ ជំងឺ ដែល ពុំ មាន ផលវិបាក នៃ ជំងឺ អុតស្វាយ ត្រូវធ្វើ តាម ជំហាន ដូច ខាងក្រោម ដើម្បី ជួយ ខ្លួន ៖

កុំ អេះ

ការ អេះ ធ្វើ អោយ ដំបៅ ទៅ ជា សន្លាក ក្រ ជា និង ធ្វើ អោយ ប្រឈម មុខ នឹង ការ ឈឺ កាន់តែ ខ្លាំង និង ឆ្លង ជំងឺ ផ្សេងៗ ទៀត ។ ប្រសិនបើ កូន របស់ អ្នក មិន អា ចប ញ្ឃ ប់ ការ អេះ បាន ត្រូវ ៖
• អោយ ពួក គេ ពាក់ ស្រោមដៃ ពិសេស នៅ ពេល យប់
• កាត់ ក្រចក

ធ្វើការ បំបាត់ ការ រមាស់ និង រោគ សញ្ញា ផ្សេង ទៀត

កន្ទួល ដែល បណ្តាល មក ពី ជំងឺ អុតស្វាយ អាច មានការ រមាស់ កាន់តែ ខ្លាំង និង មាន ពងបែក ផង ដែរ ។ ការ ដែល ពុំ មាន ផា សុខភាព ដូច្នេះ ច្រើន កើត ដំណាលគ្នា នឹង ការ ក្តៅខ្លួន ឈឺក្បាល និង អស់កំលាំង អាច ធ្វើ អោយ អ្នក នៅ ជុំវិញ ខ្លួន មានការ អាណិតអាសូរ ។ ដើម្បី ធ្វើការ បំបាត់ បញ្ហា នេះ ត្រូវ សាកល្បង ៖

• ងូតទឹក ត្រជាក់ ដោយ មាន បន្ថែម នូវ ទឹក សូ ដា ទឹកអូ ដដែល មិនមែន យក មក ពី ការ ដាំ ពុះ ទេ
• ក្រែ ម Calamine
• បរិភោគ អាហារ ដែល ទន់ៗ ប្រសិនបើ មាន ដំបៅ នៅ ក្នុង មាត់
• ប្រើ ថ្នាំ Antihistamine មាន ដូច ជា Diphenhydramine (Benadryl) ឬ Hydroxyzine (Atarax) ដើម្បី បំបាត់ ការ រមាស់ ។ ត្រូវ នាំ ទៅ ជួប គ្រូពេទ្យ ដើម្បី ប្រាកដ ថា កូន របស់ អ្នកមាន សុវត្ថិភាព ក្នុង ការ ប្រើ ថ្នាំ ប្រភេទ នេះ ។
• ប្រើ ថ្នាំ Acetaminophen (Tylenol) ឬ Ibuprofen (Advil, Motrin) សំរាប់ ក្តៅខ្លួន តិចតួច ។

មិន ត្រូវ អោយ ប្រើ ថ្នាំ Aspirin ចំពោះ អ្នក កើត ជំងឺ អុតស្វាយ ទេ ព្រោះ វា អាច នឹង វិវត្តន៍ ទៅ ជា ជំងឺ ធ្ងន់ មួយ ឈ្មោះ ថា Reye’s Syndrome ។ ហើយ មិន ត្រូវ ព្យាយាម ព្យាបាល ក្នុង ករណី ដែល ក្តៅខ្លួន ខ្លាំង ដោយ គ្មាន ការ ប្រឹក្សា ជាមួយ គ្រូពេទ្យ នោះ ទេ ។

វ៉ាក់សាំង ជំងឺ អុតស្វាយ គឺជា មធ្យោបាយ មួយ ដ៏ ល្អ បំផុត ក្នុង ការ បង្ការ ជំងឺ អុតស្វាយ ។ មាន អ្នកឯកទេស ជា ច្រើន បាន បញ្ជាក់ ថា វាក់ ស៊ាំ មួយ នេះ អាច ធ្វើការ ការពារ ខ្លួន ពី វី រ៉ុ ស នេះ បាន ៩០% ។ នៅ ពេល ដែល វ៉ាក់សាំង នេះ មិន បាន ចាក់ គ្រប់គ្រាន់ វា ទៅ ជា សញ្ញា មួយ ដែល បញ្ជាក់ ថា ជា ជំងឺ ស្ថិត ក្នុង ភាព ធ្ងន់ធ្ងរ ។

វ៉ាក់សាំង ជំងឺ អុតស្វាយ ត្រូវ បាន ផ្តល់ អោយ ៖

• ក្មេង តូចៗ ៖ នៅ ក្នុង សហរដ្ឋអាមេរិក ក្មេងៗ ត្រូវ ទទួល នូវ វ៉ាក់សាំង នេះ ចំនួន ពីរ ដង ដែល លើក ទី មួយ ក្នុងអំឡុងពេល ពី ១២ ទៅ ១៥ ខែ និង លើក ទី ពីរ ចាប់ពី ៤ ទៅ ៦ ឆ្នាំ ។
• ក្មេង ដែល ធំ ហើយ មិន ទាន់ ចាក់ វ៉ាក់សាំង ៖ ក្មេង ដែល មាន អាយុ ពី ៧ ទៅ ១២ ឆ្នាំ ដែល មិន ទាន់ ទទួល បាន វ៉ាក់សាំង អាច ចាក់ វ៉ាក់សាំង នេះ ពីរ ដងដោយ ម្តងៗ ឃ្លាត គ្នា យ៉ាង ហោច ណាស់ ក៏ បី ខែ ដែរ ។ ក្មេង ដែល មាន អាយុ លើស ពី ១៣ ឆ្នាំ ឡើង ទៅ ហើយ មិន ទាន់ ចាក់ វ៉ាក់សាំង ទេ ក៏ ត្រូវ ចាក់ ពីរ ដង ដ ដោយ ចាក់ ឃ្លាត គ្នា យ៉ាង ហោច ណាស់ បួន ស ប្តា ហ៍ ។
• មនុស្ស វ័យ ជំទង់ ដែល មិន ដែល ចាក់ វ៉ាក់សាំង នេះ ប៉ុន្តែ ជា មនុស្ស ដែល ប្រឈម មុខ ខ្ពស់ ៖ ក្នុង នេះ ច្រើន តែ ជា អ្នកធ្វើការ ជា គ្រូបង្រៀន អ្នក ថែទាំ ក្មេង អ្នក ធ្វើ ដំនើរ ច្រើន ប្រទេស ទា ហ៊ាន អ្នក ដែល រស់នៅ ជាមួយ កូន ក្មេង និង មនុស្ស ស្រី ដែល មាន ផ្ទៃពោះ ។ មនុស្ស វ័យ កណ្តាល ដែល មិន ធ្លាប់ មាន វ៉ាក់សាំង ការពារ ជំងឺ អុតស្វាយ ជា ធម្មតា ចាក់ ពីរ ដងដោយ ចាក់ ឃ្លាត គ្នា ក្នុង រយៈពេល បួន ទៅ ប្រាំបី ស ប្តា ហ៍ ។ ប្រសិនបើ អ្នក មិន ចាំ ថា អ្នក ធ្លាប់ ចាក់ វ៉ាក់សាំង ទេ ត្រូវ ធ្វើការ ពិនិត្យ ឈាម ដើម្បី ដឹង ថា មាន ប្រព័ន្ធ ការពារ ដែរ ឬ អត់ ។

ប្រសិនបើ អ្នកមាន ជំងឺ អុតស្វាយ ហើយ អ្នក មិនបាច់ ចាក់ វ៉ាក់សាំង នោះ ទេ ។ ក្នុង ករណី អ្នកជំងឺ ដែល មាន ជំងឺ នេះ ស្រាប់ ជា ធម្មតា វា ធ្វើ អោយ មនុស្ស នោះ បង្កើត ប្រព័ន្ធ ការពារ ខ្លួន នឹង ជំងឺ នេះ អស់ មួយ ជីវិត តែ ម្តង ។ អ្នក អាច ឆ្លង ជំងឺ អុតស្វាយ នេះ លើស ពី មួយ ដង ប៉ុន្តែ វា មិនសូវ មាន នោះ ទេ ។

វ៉ាក់សាំង មិន អនុញ្ញាត អោយ លើ មនុស្ស ដូច ជា ៖

• ស្ត្រី មាន ផ្ទៃពោះ
• មនុស្ស ដែល មាន ប្រព័ន្ធ ភាព ខ្សោយ ដូច ជា ជំងឺអេដស៍ ឬ អ្នក ដែល ប្រើ ថ្នាំ ធ្វើ អោយ ប្រព័ន្ធ ភាពស៊ាំ ចុះ ខ្សោយ ។
• អ្នក ដែល មាន ប្រតិកម្ម អា ឡែ ហ្សី ជាមួយ Gelatin ឬ ថ្នាំ ផ្សាស Neomycin
អ្នក គួរតែ និយាយ ជាមួយ គ្រូពេទ្យ ប្រសិនបើ អ្នក មិន ប្រាកដ ថា អ្នក ត្រូវ ធ្វើការ ចាក់ វ៉ាក់សាំង រឺ ក៏ អត់ ។ ប្រ សិន អ្នក កំពុង មាន បំនង ចង់បាន កូន គួរតែ ទៅ ធ្វើការ ប្រឹក្សា ជាមួយ គ្រូពេទ្យ ដើម្បី អោយ ច្បាស់ ថា អ្នក ត្រូវ ធ្វើការ ចាក់ វ៉ាក់សាំង បន្ថែម ទៀត មុន ពេល យក កូន បន្ថែម ។

តើ វា មាន ប្រសិទ្ធភាព និង សុវត្ថិភាព ដែរ រឺទេ ?

ជា ធម្មតា អ្នកជំងឺ ដែល ចាក់ វ៉ាក់សាំង រួច ហើយ គឺ មាន សុវត្ថិភាព ណាស់ ។ ចាប់តាំងពី វ៉ាក់សាំង ជំងឺ អុតស្វាយ បង្កើត បាន មក ការ សិក្សា ជា ច្រើន បាន រក ឃើញ ថា វា មាន សុវត្ថិភាព និ ប្រសិទ្ធភាព ។ ផល ប៉ះពាល់ របស់ វា អាច ជា លក្ខណៈ ស្រាល និង អាច មាន ក្រហម ឈឺ ហើម ហើយ វា កម្រ ណាស់ ដែល ទៅ ជា កន្ទួល នៅ កន្លែង ចាក់ នោះ ៕