ដោយៈ health.com.kh

តើ អ្វី ទៅ ជា បញ្ហា ក្នុង ការ មានកូន បាន ?

អ្នក ប្រហែលជា មាន បញ្ហា ក្នុង ការ មានកូន ប្រសិនបើ អ្នក មិន អាច មាន ផ្ទៃពោះ បាន បន្ទាប់ ពី មានការ ព្យាបាល យក កូន ក្នុង រយៈពេល យ៉ាងតិច មួយ ឆ្នាំ រួច មក ហើយ ។ ការ មិន អាច មានកូន (Infertlity) មិន មាន ន័យ ថា មិន អាច មានកូន សោះ នោះ ទេ ប្រសិនបើ អ្នក ទាំង ពី មិន បាន សាកល្បង នូវ ឆ្នាំ ទី ពីរ ទៀត ។ មាន អ្នកខ្លះ ក៏ មិន បាន សំរេច ដែរ តែ មានការ ព្យាបាល ដោយ ថ្នាំ អាច ជួយ បញ្ហា ទាំងនេះ បាន ។

ស្ត្រី ដែល អាច ធ្វើការ បន្ត ពូជ បាន គឺ ស្ថិត ក្នុង អាយុ ខ្ត ង់ ២០ ឆ្នាំ ហើយ បន្ទាប់ ពី ៣៥ ឆ្នាំ ឡើង ទៅ ការ មានកូន ត្រូវ បាន ថយ ចុះ និង ប្រឈម មុខ នឹង ការ រលូត កូន ផង ដែរ ។

ប្រសិនបើ អ្នកមាន អាយុ តិច ជាង ៣៥ ឆ្នាំ អ្នក ប្រហែលជា ចង់អោយ ខ្លួនឯង មាន ផ្ទៃពោះ ដែរ
ប្រសិនបើ អ្នកមាន អាយុ ៣៥ ឆ្នាំ ហើយ ឬ ច្រើន ជាង នេះ អ្នក គួរតែ សុំ ជំនួយ អោយ បាន ឆាប់ ប្រសិនបើ អ្នក ចង់ យក កូន ទៀត ។
តើ មាន មូលហេតុ អ្វីខ្លះ ដែល នាំ អោយ មាន បញ្ហា ក្នុង ការ មាន ផ្ទៃពោះ ?

បញ្ហា ក្នុង ការ មាន ផ្ទៃពោះ អាច បណ្តាល មក ពី មូលហេតុ ជា ច្រើន ដូច ជា ៖

ក្នុង ចំណោម ១០០ ករណី ក្នុង នោះ ប្រហែល មាន ៥០ ករណី បង្ក ឡើង ដោយសារ ប្រព័ន្ធ បន្ត ពូជ របស់ ស្ត្រី ផ្ទាល់ ។ បញ្ហារ ទាំងនេះ មានការ ទាក់ ទង់ នឹង បំពុង ដៃ ស្បូន (Fallopian Tube) R ស្បូន (Uterus) R លទ្ធភាព ក្នុង ការ ផលិត មេជី វិត ញី (Ovulate) ។

ក្នុង ចំណោម ១០០ ករណី ក្នុង នោះ ប្រហែល មាន ៣៥ ករណី បង្ក ឡើង ដោយសារ ប្រព័ន្ធ បន្ត ពូជ របស់ មនុស្ស ប្រុស ផ្ទាល់ ។ ភាគច្រើន បញ្ហា ស្ថិត លើ ចំនួន មេជី វិត ឈ្មោល មាន តិច ។

ក្នុង ចំណោម ១០០ ករណី ក្នុង នោះ ប្រហែល មាន ៥ ករណី ដែល ពុំ សូវ មាន ដូច ជា ទាំងប្រុស និង ស្រី ធ្លាប់ ប្រើប្រាស់ ថ្នាំ DES មុន ពេល ពួក គេ កើត ។

ប្រហែល មាន 10 ករណី ក្នុង ចំនោម 100 មិន អាច រក មូលហេតុ បាន

តើ អ្នក គួរតែ ធ្វើតេស្ត ដើម្បី ដឹង ថា មាន បញ្ហា ក្នុង ការ មានកូន ដែរ ឬទេ ?

មុន ពេល អ្នក ធ្វើតេស្ត ដើម្បី ដឹង ថា មានកូន ឬ អត់ អ្នក គួរតែ សាកល្បង ខ្លួនឯង មើល សិន ។ មនុស្ស ស្រី អាច មានការ យល់ ដឹង ថា នៅ ពេល នាង គិត ថា មាន ធ្លាក់ មេជី វិត ញី និង អាច មានកូន បាន តាម រយៈ និយាយ ពីសី តុ ណ្ហ ភា ក្នុង ខ្លួន ពេល សំរាក និង ធ្វើតេស្ត ដោយ ខ្លួនឯង បាន នៅ តាម ផ្ទះ បាន ។ មាន គូរ ស្វាមីភរិយា មួយ ចំនួន តែង គិត ថា ពួក គេ មិន បាន គិត ពី បញ្ហា នេះ ដែល អាច អោយ ពួក គេ មានកូន បាន ទេ ។

ប្រសិនបើ គ្មាន មធ្យោបាយ ក្នុង ការ ជួយ ទេ ជំរើស ដំបូង គឺ អ្នក ទាំង ពីរ ត្រូវ តែ ទៅ ទទួល នូវ ការ ធ្វើតេស្ត ជាមួយ គ្រូពេទ្យ ដូច ជា ៖

ធ្វើការ ពិនិត្យ លើ រាង កាយ អ្នក ទាំង ពីរ

.សួរ សំនួរ ទាក់ទង នឹង សុខភាព កាលពីមុន ដូច ជា ប្រវត្តិ ធ្លាប់ មានការ រលូត កូន ឬ មាន ជំងឺ រលាក់ អាង ត្រគៀក ជាដើម ។
.សួរ អំពី ទម្លាប់ ប់ ក្នុង ការ រស់នៅ ប្រចាំ ថ្ងៃ ដូច ជា ការ ធ្វើ លំ ហាត់ប្រាណ និង ការ ផឹកស្រា ឬ ការ ប្រើប្រាស់ ថ្នាំ ផ្សេងៗ ។
.ធ្វើតេស្ត ដើម្បី ពិនិត្យ មើល គុណភាព របស់ ទឹកកាម និង កំរិត អ័រម៉ូន របស់ អ្នក ទាំង ពីរ ក្នុង ឈាម ។ ការ អ តុល្យភាព របស់ អ័រម៉ូន អាច ជា សញ្ញា បង្ហាញ ពី បញ្ហា នៃ ដំនើរការ ក្នុង ការ ធ្លាក់ មេជី វិត ញី ឬ បញ្ហា មេជី វិត ឈ្មោល ដែល អាច ធ្វើការ ព្យាបាល បាន ។

សំរាប់ ការ ពិនិត្យ និង ធ្វើតេស្ត អោយ បាន ពេញលេញ អ្នក គួរតែ មានការ ពិគ្រោះ នឹង អ្នកឯកទេស ខាង ការ បន្ត ពូជ ។

តើ បញ្ហា ក្នុង ការ មានកូន អាច ព្យាបាល ដោយ របៀប ណា ?

ការ ព្យាបាល អាច ធ្វើ បាន យោង ទៅ តាម អ្វី ដែល បង្ក មូលហេតុ ហើយ អ្នក អាច អនុវត្តន៍ ៖

.ប្រើប្រាស់ ថ្នាំ ដែល ជួយ អោយ ស្រី្ត ឆាប់ ផលិត ចេញ មេជី វិត ញី
.វិធីសាស្ត្រ ក្នុង ការ ដាក់ មេជី វិត ឈ្មោល ទៅ ក្នុង ខ្លួន មនុស្ស ស្រី តែ ម្តង (Insemination)
.ធ្វើការ វះកាត់ ដើម្បី កែតំរូវ នូវ បញ្ហា ដែល បង្ក ឡើង ដោយ ជំងឺ ស្បូន (Endomethriosis) ឬ ស្ទះ បំពុង ដៃ ស្បូន (Blocked Fallopian Tube) ។
.ប្រើ វិធីសាស្ត្រ មួយ ដែល អោយ ចំនួន មេជី វិត ឈ្មោល មានការ កើនឡើង

ប្រសិនបើ មធ្យោបាយ ទាំងនេះ មិន អាច ដោះស្រាយ បញ្ហា បាន ឬ មិន មាន លទ្ធផល អ្នក គួរតែ ពិចារណា ដោយ ធ្វើការ បង្ករ កំនើត ខាងក្រៅ ខ្លួន វិញ (Vitro Fertilization, IVF) ។ ការ ធ្វើ IVF គេ យក មេជី វិត ញី និង មេជី វិត ឈ្មោល ដាក់ បញ្ចូល គ្នា តែ ម្តង់ ដែល ធ្វើ ឡើង នៅ ក្នុង មន្ទីរពិសោធន៍ ដូច្នេះ មេជី វិត ឈ្មោល អាច បង្ក កំនើត ជាមួយ មេជី វិត ញី បាន ។ បន្ទាប់ មក គ្រូពេទ្យ យក ម មេជី វិត ដែល បង្ក កំនើត នោះ ទៅ ដាក់ ក្នុង ស្បូន របស់ មនុស្ស ស្រី វិញ ។

ការ ព្យាបាល លើ អ្នក ដែល មាន បញ្ហា ក្នុង ការ បន្ត ពូជ គឺ មានការ ពិបាក ព្រោះ វា មាន តំលៃ ថ្លៃ និង អោយ រាង កាយ មានការ ពិបាក ក្នុង ការ ធ្វើ ដូច្នេះ មុន ពេល អ្នក សំរេចចិត្ត ថា នឹង ធ្វើ ដូចនេះ អ្នក គួរតែ ប្រាកដ ខ្លួនឯង ថា អ្នក ចង ធ្វើ វា ។

ការ ព្យាបាល សំរាប ការ អសមត្ថភាព ក្នុង ការ មានកូន អាច ជួយ អោយ អ្នកមាន ឱកាស ច្រើន វិញ ក្នុង ការ មាន ផ្ទៃពោះ ។ ប៉ុន្តែ ពួក គេ ក៏ អាច មានឱកាស ក្នុង ការ មានកូន ម្តង់ លើស ពី មួយ ដែរ ។