ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អនុវត្តន៍​តាម​ប្រសាសន៍ ដឹកនាំ​ដ៏​ម៉ឺងម៉ាត់​បំផុត របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ ព្រមទាំង​សំណូមពរ​ចាំបាច់ របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត នៅតាម​មូលដ្ឋាន​ភូមិ សង្កាត់ នៅ​រសៀល​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​សាលាខណ្ឌ​កំបូល បានរៀបចំ​កិច្ចប្រជុំ ក្រោម​អធិបតីភាព​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ដើម្បី​ពិភាក្សា និង​ត្រួតពិនិត្យ គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រូបវ័ន្ត រួមមាន ផ្លូវថ្នល់ បណ្តាញ​លូ ស្ថានភាព​នៃ​ការតភ្ជាប់​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី របស់​អគ្គិសនី​កម្ពុជា (EDC) និង​ស្ថានភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត របស់​រដ្ឋាករទឹក​ស្វយ័ត ភ្នំពេញ នៅតាម​បណ្តា​សង្កាត់​ទាំង ៧ ក្នុង​ខណ្ឌ​កំបូល ដែល​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២៣ ខាងមុខ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត ។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក នាយក​រដ្ឋបាល​សាលាខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ និង​អង្គភាព​ពាក់ព័ន្ធ លោក​ចៅសង្កាត់ និង​ស្មៀន​សង្កាត់​ទាំង​៧៕/V​