ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមហ៊ុន ចិន​មួយ ត្រូវបាន​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា បាន​ត្រូវអនុម័ត​ឲ្យ​បង្កើត​រោងចក្រ​តម្លើងរថយន្ត​មួយកន្លែង​នៅ​ខេត្តកំពង់ស្ពឺ ។

​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ ថា រោងចក្រ​នេះ គឺ​នឹង​ដំណើរការ​ដោយ ក្រុមហ៊ុន​ឈ្មោះ GTV MOTOR CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ដំឡើងរថយន្ត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ ៦ A និង ៦ B ផ្លូវជាតិ​លេ​៣ ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១៥,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣៨​កន្លែង​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា រោងចក្រ​នេះ​នឹង​តម្លើងរថយន្ត មូ​ដែល Soueast បួន​ប្រភេទ មូ​ដែល Faw ដែលជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ធុន​តូច និង​មធ្យម​៥ ប្រភេទ និង Dongfeng ចំនួន ១០ ប្រភេទ​៕​