​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ អាជីវករ​លក់ដូរ ក្នុង​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះវិហារ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ នេះ បាន​ស្ម័គ្រចិត្ត​មកចាក់​វាក់​សាំង ដូ​ស​ជំរុញ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំ​ង​កូ​វីដ​-១៩ និង​មិន​ចង់​ឲ្យ​មាន​ការបិទ​ខ្ទប់ ដូច​ឆ្នាំ​កន្លងទៅ​ទេ​។​

​អាជីវករ ដែល​បាន​ចាក់​វ៉ាក់សាំង ក្នុង​ផ្សារ​កំពង់​ប្រណាក បាន​ប្រាប់​ឲ្យ​ដឹងថាៈ បន្ទាប់ពី​ចាក់ វ៉ាក់សាំង ដូ​ស​ជំរុញ​រួច សុខភាព​ធម្មតា ហើយ​ការស្ម័គ្រចិត្ត ចាក់​វាក់​សាំង នេះ​ទៀតសោត គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា បិទ​ខ្ទប់ ដូច​ឆ្នាំ​កន្លងទៅ នោះ​ទៀត​ទេ ។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​លោកស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ បាន​បន្ត​ដឹកនាំ​ក្រុមការងារ មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ទីតាំង​ចាក់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីតាំង​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថាៈ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ដូ​ស​ជំរុញ នៅតែមាន​សារសំខាន់ បើទោះបី​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា មាន​ភាព​ធូរស្រាល​ហើយ​ក្តី​។ ទន្ទឹមនឹងនេះ លោកស្រី បាន​ក្រើនរម្លឹក​ជាថ្មី ដល់​ប្រជាពលរដ្ឋ ឱ្យ​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់ ចំនួន​ដូ​ស តាម​ការកំណត់​របស់ គ្រូពេទ្យ​។​

​តាម​របាយការណ៍​រប​ស់​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ ទូទាំងប្រទេស បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែមិថុនា​នេះ ពលរដ្ឋ​នៅ ខេត្តព្រះវិហារ បាន​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ​ទី​៣ ចំនួន​ជាង ១៣ ម៉ឺន​នាក់ ដូ​ស​ទី​៤ ជាង ៣ ម៉ឺន​នាក់ និង ដូ​ស​ទី​៥ បាន​ជាង ១ ម៉ឺន​នាក់ ៕/V​