ដោយ​: បាយ័ន / សៀមរាប​: ក្មេងប្រុស​អាយុ​១៣​ម្នាក់ ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​រមៀល​ធ្លាក់​ក្នុង​ទឹក​ប្រឡាយ បណ្ដាល​ឲ្យ​ស្លាប់ កើតហេតុ​កាលពី​វេលា​ម៉ោង ៥​និង​២៩​នាទី រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង ខេត្តសៀមរាប​បាន​និយាយថា ករណី​នោះបាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម ខាងត្បូង​ស្ពាន​ខ្នាត​ចំងាយ​ប្រហែល​៨០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សង្កែរ​មានជ័យ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ស្គាល់​ថា​មាន ឈ្មោះ បាន សុ​ភី​ន ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ ម៉ាក C125 ពណ៌​ខ្មៅ ស្លាក​លេខ 1G-1068 តែម្នាក់ឯង​ហើយ​មកដល់​ចំណុច​កើត​ហ​តុ​ខាងលើ​ក៏​ដួល ហើយ​ជនរងគ្រោះ​រមៀល​ធ្លាក់ទឹក​ប្រឡាយ ក៏​ឈ្លក់ទឹក​ស្លាប់ទៅ​៕​