​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា គម្រប់​ខួប ៨៦ យាង​ចូល ៨៧ ព្រះវស្សា នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិត្ត និង​ប្រគេន​ចង្ហាន់ ទេយ្យទាន ព្រះសង្ឃ នៅ​វត្ត​ឧ​ត្ត​ម​បរម​និវាស​ម្កាក់ នៅ​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ។​

លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និង លោកស្រី ជ័យ ណា​រី ជា​អធិបតីភាព ព្រមទាំង​ចូលរួម​ដោយ សហការី ជាច្រើនរូប ។​

​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម​នេះ លោក អ៊ុ រាត្រី បាន​មានប្រសាសន៍ថាៈ ” យើងទាំងអស់គ្នា ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ សូម​សម្តែង​នូវ​ការគោរព និង​ចងចាំ​គ្មាន​ថ្ងៃ បំភ្លេចបាន នូវ​ស្នា​ព្រហស្ថ​ព្រះរាជ​សកម្មភាព​សម្ដេចម៉ែ សម្ដេច​យាយ ជា​អម្ចាស់​ក្នុង​ព្រះរាជ បេសកកម្ម​បម្រើ​ប្រទេសជាតិ​មាតុភូមិ ក្នុង​វិស័យ​មនុស្សធម៌ ” ។ ” ព្រមទាំង​បាន​បួងសួង ថ្វាយព្រះពរ​ជ័យ មហាប្រសើរ ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គរ មាន​ព្រះរាជសុខភាព​ល្អ​បរិបូរ​ណ៌ ព្រះកាយពល​មាំមួន ព្រះជន្ម​យឺតយូរ ជាង​រយ ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់ ដ៏​ត្រជាក់​របស់ ប្រជារាស្ត្រ​ជា​កូន ចៅ ចៅទួត​របស់​ព្រះអង្គ តរៀង​ទៅ “​។​

​ក្នុងឱកាស​នោះ លោក​និង លោកស្រី បាន​ប្រគេន​ចង្ហាន់ ទេយ្យទាន​ព្រះសង្ឃ បច្ច័យ​ព្រះសង្ឃ និង​ផ្តល់​អំណោយ​ជូន​តាជី យាយជី ចូលរួម​ផងដែរ ៕/V​