​ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: នៅ​រសៀល ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ លោក ងួន រតនៈ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រះ​ទេ​ពស​ត្ថា សៀង សុខ ព្រះរាជ​ជា​គណៈ​ថ្នាក់​ចត្វា និង​ជា​ព្រះ​ស​ត្ថា​បារមី ព្រះ​មេគណ ខេត្តកំពង់ធំ គណៈកម្មាធិការ​សាខា សមាជិក សមាជិកា​ទាំងអស់ បាន​អញ្ជើញ​និង​និមន្ដ ចូលរួម ក្នុង​កម្មវិធី​បុណ្យចម្រើនព្រះជន្ម ថ្វាយ​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា​។​

​នៅក្នុង​កម្មវិធី​បុណ្យចម្រើនព្រះជន្ម​នេះ លោក ងួន រតនៈ ក៏បាន​អាន​នូវ​សារលិខិត​ថ្វាយព្រះពរ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា ជាទី​សក្ការៈ​ដ៏ ខ្ពង់ខ្ពស់ ក្នុងឱកាស​ដ៏​មហា​ឧត្តុង្គឧត្តម នៃ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​វស្សា គម្រប់ ៨៦ ព្រះវស្សា យាង​ចូល ៨៧ ព្រះវស្សា របស់​ព្រះអង្គ និង​សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាបបង្គំ ទូលថ្វាយ ព្រះរាជ​សព្ទសាធុការ ពរ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ ដោយ​មនោ ស​ញ្ចេ​ត​នា​គោរព និង​ស្វាមី​ភ័ក្ត្រ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​មហា​ស្វេត​ច្ឆ័​ត្រ និង​ព្រះ​វិញ្ញាណក្ខន្ធ នៃ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី គ្រប់​ព្រះអង្គ សូម​ប្រោស​ប្រទាន ព្រះ​ពរជ័យ​មហាប្រសើរ​ថ្វាយ សម្តេច​ព្រះមហា​ក្យ​ត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ ក្រហម​កម្ពុជា ជាទី​សក្ការៈ សូម​ព្រះអង្គ មាន​ព្រះ​សុខភាព​បរិបូណ៌ ព្រះកាយពល​មាំមួន និង​ព្រះ​ជន្មាយុ​យឺនយូរ​អស់កាល ជា​យូរអង្វែង តរៀង​ទៅ​៕/V