ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹងធ្វើ​ការចុះ​ផ្សព្វផ្សាយ​ស្តីពី​ទិវា​អូឡាំពិក (Olympic Day) និង ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។

​កម្មវិធី​ដែលមាន​រយៈពេល​២​ថ្ងៃនេះ​គឺ​ធ្វើ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ចុះ​ផ្សព្វផ្សាយ​ស្តីពី​ទិវា​អូឡាំពិក​និង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង​១០០​នាក់ នៅតាម​សាលារៀន និង ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ត អបអរសាទរ​ទិវា “Olympic Day និង​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។ ចេញដំណើរ​ពី​ឆ្នេរសមុទ្រ​ស្រី ស ជិះ​ជុំវិញ​ក្រុងកែប​។​

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ត ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម និង​អបអរសាទរ​ទិវា Olympic Day រយៈពេល ២​ថ្ងៃ​គឺ​ថ្ងៃទី​២២ ខែមិថុនា ២០២២ នៅ​ក្រុងកែប​។​

​សូមបញ្ជាក់​ផងដែរ​ថា​កម្មវិធី​នឹង​ក៍មាន​ការចូលរួម​ជិះ​កង់​ពី​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​ដែល​ហាត់​នៅ​ទីនោះ​ផ្ទាល់​ទៀតផង ៕​