ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២​ជា​ថ្ងៃ​បញ្ចប់ ការប្រកួត នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា មហាជន​ជ្រើសរើស​ជើងឯក ខេត្តកណ្តាល​ប្រចាំ ឆ្នាំ ២០២១-២០២២ គណៈកម្មការ​បាន​រក​ឃើញ ម្ចាស់​ជើងឯក លើ​វិញ្ញាសា​បាល់ទះ និង​បាល់បោះ​បុរស​-​នារី ហើយ​ការប្រកួត​នេះ រៀបចំ​ដោយ​ការិយាល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល ។​

​ចំពោះ​វិញ្ញាសា​បាល់ទះ​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​បាល់ទះ​នារី រួមចិត្ត​តែមួយ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម​បាល់ទះ ឃុំ​គោក​ត្រប់ (​ស្រុក​កណ្តាលស្ទឹង​) និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​បាល់ទះ នារីក្លាហាន (​ក្រុង​តាខ្មៅ​) ។​​វិញ្ញាសា​បាល់ទះ​បុរស​ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​បាល់ទះ​យុវជន ព្រែក​តា​ពៅ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម​បាល់ទះ ហនុមាន​សន្តិភាព និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​បាល់ទះ យុវជន​តា​មាក់ ។​

​ប្រភេទ​បាល់បោះ​នារី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​ក្រុម​បាល់បោះ​អា​រ៉ា​ប៊ី​កាហ្វេ​ក្រុង​តាខ្មៅ​ចំណាត់ថ្នាក់​លេខ​២​បាន​ទៅលើ​ក្រុម​បាល់បោះ​យុវនារី​សំរោង​ធំ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​បាល់បោះ​យុវនារី ព្រែកស្លែង (​ស្រុក​កណ្តាលស្ទឹង​) ។​

បាល់បោះ​បុរស​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​ក្រុម​បាល់បោះ​អា​រ៉ា​ប៊ី​កាហ្វេ​ក្រុង​តាខ្មៅ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម​បាល់បោះ មិត្តភាព​ក្រុង​តាខ្មៅ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​បាល់បោះ វិទ្យាល័យ ហ៊ុន សែន ស្អាង ។​

​វិញ្ញាសា​បាល់ទាត់​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​សមាគម បាល់ទាត់​នារី ចំណាត់ថ្នាក់​លេខ​២​បាន​ទៅលើ​ក្រុមបាល់ទាត់​យុវនារី​ស្រុក​កណ្តាលស្ទឹង និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុមបាល់ទាត់ ស្អាង​យើង​ស្អាត ៕​