ប្រែ​សម្រួលៈ​បំណង​(ST)៖ ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មិថុនា​បាន​និយាយថា ខ្លួន​បាន​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅថា ការអភិវឌ្ឍ​ឯ​តោ​ភាគី​របស់​ចិន​ប៉េ​​កាំ​ង​លើ​ប្រភព​ធនធាន​នៅក្នុង​សមុទ្រ​ចិន​ខាងកើត ដោយ​និយាយ​ថា​សកម្មភាព​នេះ​នៅតែ​បន្ត​ទោះជា​មាន​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៨​ស្តីពី​ការអភិវឌ្ឍ​ទ្វេភាគី​នៅក្នុង​ដែនទឹក​នៃ​តំបន់​អះអាង​ជាន់គ្នា​​ក៏ដោយ​។​

​ការតវ៉ា​ប្រឆាំង​នេះ​កើតឡើង​នៅពេល​អាម៉េរិក​បាន​និយាយថា ខ្លួន​គាំទ្រ​ហ្វីលីពីន​ក្នុង​ការអំពាវនាវ​អោយ​ចិន​បញ្ឈប់​អំពើ​បែប​បង្ករឿង​និង​គោរព​ច្បាប់​អន្តរជាតិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​រូបភាព​ថត​កាលពី​ខែ​ឧសភា​ពី​ភាគី​ជប៉ុន​បង្ហាញ សំណង់​ធ្វើ​អាជីវកម្ម​ឧស្ម័ន​ធម្មជាតិ​មួយ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត​

​នៅ​សមុទ្រ​ចិន​ខាងកើត កន្លែង​ដែល​ព្រំដែន​រវាង​ជប៉ុន​និង​ចិន​នៅ​មិនទាន់​កំណត់​ផ្លូវការ ចិន​បាន​សង់​សំណង់​ធ្វើ​អាជីវកម្ម​បូម​យក​ឧស្ម័ន​ធម្មជាតិ​ជាង​ដប់​នៅ​ប៉ែក​ខាងលិច​នៃ​ខ្សែ​សម​មុម​រវាង​ប្រ​​ទេស​ទាំងពីរ​។​

​ក្រសួងការបរទេស​ជ​ប៉ុន​បាន​និយាយថា ខ្លួន​បាន​ផ្ញើ​លិខិត​តវ៉ា​មួយ​ទៅកាន់​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​តូ​ក្យូ ក្រោយពី​កងទ័ពជើងទឹក​របស់​ខ្លួន​បាន​ប្រទះឃើញ​សំណង់​បូម​ឧស្ម័ន​រឹងមាំ​ថ្មី​មួយ​ត្រូវបាន​​នាំ​ទៅ​កាន់​ទីនោះ​។​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​វា​គួរ​អោយ​សោកស្តាយ​ខ្លាំងណាស់​ដែល​ចិន​ធ្វើ​សកម្មភាព​អភិវឌ្ឍ​ដោយ​ឯ​តោ​ភាគី ទោះជា​វា​ស្ថិត​នៅ​ខាង​នៃ​ខ្សែ​សម​មុម​ក្តី​»​។​

ប្រជុំកូនកោះក្នុងសមុទ្រចិនខាងកើត ត្រូវគេគិតថាសំបូរប្រេងនិងឧស្ម័នធម្មជាតិ តែក៏ជាចំណុចប្រឈមដោយយោធាជាប្រចាំរវាងជប៉ុននិងចិនផងដែរ

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​និង​ទី​បី​ក្នុង​លោក​នេះ​ត្រូវ​ញាំញី​ដោយ​ជម្លោះទឹកដី​ជុំវិញ​ប្រជុំ​កូន​កោះ​គ្មាន​មនុស្ស​រស់​នៅ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​និង​កេរដំណែល​នៃ​ការ​​ឈ្លានពាន​សម័យ​សង្គ្រាម​របស់​ជប៉ុន​៕