ដោយ​: អង្គា​រ៍​ហេង​/​ភ្នំពេញ​: ម៉ូតូ​ពីរ​គ្រឿង​បាន​បើក​បុក​គ្នា​ពេញទំហឹង ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​តាម​បណ្តោយ​ផ្លូវ​៣៣៦ កែង​ផ្លូវ​២៥៥ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ បណ្តាលឱ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុន​កើតហេតុ​ឃើញ​បុរស​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១J-៧៦១៣ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៥៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។ លុះដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១L-០០៦៥ ជិះ​ដោយ​បុរស​ពីរ​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៣៣៦ ទិសដៅ​ពី​លិចទៅ​កើត ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​ថ្នល់រ​រងរបួស​ធ្ងន់​ពីរ​នាក់ និង​ស្រាល​បីនាក់​។

​ក្រោយ​កើតហេតុ អ្នករងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់​យក​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​