ដោយ​: បាយ័ន / ភ្នំពេញ​: យុវជន​ម្នាក់​បានធ្វើ​ការបើក​ម៉ូតូ ហើយ​ទៅបុក​គោយន្ត​កន្ត្រៃ​យ៍ ពីក្រោយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២០.០០​នាទី ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ផ្លូវ​កៅស៊ូ ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​លោក អនុ​សេនី​យ័​ឯក គ្រួច ពេជ្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម​បាន​និយាយថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ផ្លាកលេខ សៀមរាប​1AH5658 បើកបរ​ដោយ​ឈ្មោះ​ធី ចំរើន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​លោក​និយាយថា ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​បុក​គោយន្ត​កន្ត្រៃ​យ័ ពីក្រោយ​បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់​។ ចំណែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ឈ្មោះ​ខែ​ត ខា​វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​គោក​តឺង ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​អ្នករបួស​ឈ្មោះ​ធី ចំរើន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​រង​របួល​ធ្ងន់​នោះ​ត្រូវបាន​បញ្ជូនទៅ មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម​ដើម្បី​ព្យាបាល​។ ឯ​វត្ថុតាង​ម៉ូតូ និង​គោយន្ត​កន្ត្រៃ​រក្សាទុក​នៅ​កន្លែង​អធិការនគរបាល​ស្រុក​ដើម្បី​ធ្វើការ​ដោះស្រាយ​៕​