​ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ មនុស្ស​ចំនួន ១១​នាក់ បាន​ស្លាប់ និង​រងរបួស​ចំនួន ៥​នាក់ (​របួសធ្ងន់ ៤​នាក់ និង​ស្រាល ១​នាក់​) នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១១​លើក នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ ។ តួលេខ​អ្នកស្លាប់ និង​របួស​នេះ គឺ​គិត​ត្រឹម​ម៉ោង ៤ រសៀល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​រស្មី​កម្ពុជា ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​។

​របាយការណ៍​របស់ ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បន្តថាៈ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក បានកើត​ឡើង​នៅលើ​រាជធានី ខេត្ត ចំនួន ១០ មានដូចជាៈ ខេត្តបន្ទាយមានជ័យ របួស ២​នាក់ , កំពង់ចាម ស្លាប់ ១​នាក់ និង​របួស ១​នាក់ , កណ្តាល ស្លាប់ ១​នាក់ , ព្រៃវែង ស្លាប់ ១​នាក់ និង​របួស ១​នាក់ , ពោធិសាត់ ស្លាប់ ២​នាក់ , រតនគីរី ស្លាប់ ១​នាក់ , ព្រះសីហនុ ស្លាប់ ១​នាក់ , ស្វាយរៀង ស្លាប់ ១​នាក់ និង​របួស ១​នាក់ , តាកែវ ស្លាប់ ១​នាក់ និង​ខេត្ត​កែប ស្លាប់ ១​នាក់​៕/V​