ដោយៈ រ៉ា​ម៉ន​/​ភ្នំពេញៈ នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា រួមជាមួយ​លោក លោកស្រី​ចៅសង្កាត់​ចោមចៅ​ទី​២ ចុះសួរសុខទុក្ខ​អ្នក​ជម្ងឺ​ប្រាំ​នាក់ ដែលមាន​ជម្ងឺ​ប្រចាំកាយ​ដែល​ស្ថិតនៅ​ភូមិ ៣ និង​ភូមិ ៥ បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​អ្នកជំងឺ​ទាំង​ប្រាំ​នាក់​រួមមាន​៖
១.​លោក ណា ហ៊ាង ទទួលបាន​ថវិកា ៥០​ម៉ឺន​រៀល
២.​លោក វា កាង ទទួលបាន​ថវិកា ៥០​ម៉ឺន​រៀល​
៣.​អ្នកស្រី សែម សំ​យោ ទ​ទូល​បាន​ថវិកា ៤០​ម៉ឺន​រៀល
៤.​អ្នកស្រី ខ្លូត ស៊ីថា ទទួលបាន​ថវិកា ៤០​ម៉ឺន​រៀល
៥.​លោក អ៊ុច សាមឿន ទទួលបាន​ថវិកា ៤០​ម៉ឺន​រៀល ។​

​បន្ថែម​ពីលើ​ថវិកា ពួកគាត់​ម្នាក់ៗ​ក៏​ទទួលបាន​នូវ អង្ករ មី ជែ​ល ទឹកស៊ីអ៊ីវ ផងដែរ​។ ចំណែក​អំណោយ​ខាង​សង្កាត់​មានដូចជា​៖ ទឹក​សុទ្ធ ,​ទឹក​ផ្លែឈើ , ទឹកស៊ីអ៊ីវ , ទឹកត្រី និង មី ៕​