​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​លេខ​៩៩ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​រង​ការខូចខាត ពិបាក​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ផ្លូវ​លេខ​៩៥ ដែល​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះ​ចាក់​ស៊ីម៉ង់ត៍​ដែលមាន​សំបុកមាន់ ។​

​ការចុះពិនិត្យ​ខាងលើ​មានការ​ចូលរួម​ពី​លោក​អភិបាលរងខណ្ឌ​, លោកនាយក​រដ្ឋបាល​ខ​ណ្ឌ​, លោក​ប្រធានការិយាល័យ​សាធារណការ​ខណ្ឌ​, លោក​ចៅសង្កាត់​ផ្សារ​ដើមថ្កូវ និង​អនុប្រធាន​សណ្ដាប់ធ្នាប់​ខ​ណ្ឌ​៕​