​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ផ្សែងខ្មៅ​ដ៏​ធំ​ហុយ​ចេញពី​អគ្គិភ័យ​ជាច្រើន​នៅ​រោងចក្រ​គីមី​មួយ​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​សៅរ៍​ដែល​បណ្តាលអោយ​ស្លាប់​មនុស្ស​ម្នាក់ នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​ចិន​​និង​សាក្សី​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ អគ្គិភ័យ​នៅ​រោងចក្រ​Sinopec Shanghai Petrochemical Co​ក្នុង​សង្កាត់​ជីន​សាន​(Jinshan)​បាន​កើត​ឡើង​នៅ​ម៉ោងជាង​៤​ជិត​ភ្លឺ​តែ​ត្រូវ​បាន​គ្រប់គ្រងនិងពន្លត់​​​ក្នុង​ព្រឹក​ដដែល​។​

​អគ្គិភ័យ​ជាច្រើន​និង​ការផ្ទុះ​នៅ​រោងចក្រ​គីមី​មួយ​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ជិត​ភ្លឺ​ថ្ងៃ​សៅរ៍​

​រូបភាព​ថត​ដោយ​ដ្រូ​ន​ពី​អាកាស​បង្ហាញ​ផ្សែងខ្មៅ​នៅ​ពី​លើ​តំបន់​ឧស្សាហកម្ម​ធំ​មួយ ខណៈ​អណ្តាតភ្លើង​លេច​ចេញ​នៅ​ជាច្រើន​កន្លែង ដោយ​បាន​ប្រែក្លាយ​មេ​ឃទៅ​ជា​ពណ៌​ខ្មៅ​និង​ប្រផេះ​។​ទីភ្នាក់ងារ​សារព័ត៌​​មាន​ស៊ីន​ហួរ បាន​រាយការណ៍​ថា «​គ​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង​និង​ទប់ស្កាត់​មិន​អោយ​រាលដាល​ទៅកាន់​កន្លែង​ផ្សេង​ និង​យោង​តាម​ការ​វាយ​តំលៃ​ជំហាន​ដំបូង អគ្គិភ័យ​នេះ​បណ្តា​អោយ​មនុស្ស​ស្លាប់​ម្នាក់​។​

​ផ្នែក​អគ្គិភ័យ​ក្រុង​សៀង​ហៃ​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​បុគ្គលិក​ពន្លត់ភ្លើង​ជាង​៥០០​នាក់​ទៅ​កាន់​កន្លែងកើតហេតុ​ភ្លាម​នៅ​ម៉ោង​ប្រមាណ​៤​និង​២៨​នាទី​ព្រឹក​ រីឯ​មូលហេតុ​នៃ​ការឆេះ​នេះ​គេ​ន​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​អគ្គិភ័យ​បាន​កើតឡើង​ចំ​ពេល​ទីក្រុង​ដែល​ជាក្បាល​ម៉ាស៊ីន​ឧស្សាហកម្ម​របស់​ចិន​នេះ បន្ត​ប្រក្រតីភាព​ឡើងវិញ​ក្រោយ​ត្រូវ​បាន​បិទ​ខ្ទប់​អស់​ប្រមាណ​ពី​រ​ខែ​ដោយសារ​ការផ្ទុះកូ​វីដ​១៩៕