ប្រែសម្រួល : កញ្ញាដាលីស (ដឹ ដ្រាយ) ៖ នៅឯពិព័រណ៍ Eurosatoryឆ្នាំនេះ ទីដែលក្រុមហ៊ុនអន្តរជាតិអាចបង្ហាញអាវុធនិងផលិតផលការពារជាតិផ្សេងទៀតរបស់ពួកគេ ក្រុមហ៊ុន Rheinmetall ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បានបង្ហាញកាំភ្លើងបាញ់គ្រាប់បែកស្វ័យប្រវត្តិ ដែលអាចដោះបង់ចេញបាន។
កាំភ្លើង Squad Support Weapon 40 ឬ SSW40 ដែលមើលទៅដូចជាកាំភ្លើងនៅក្នុងខ្សែភាពយន្តហូលីវូដ កំពុងទាក់ទាញការចាប់អារម្មណ៍សម្រាប់សមត្ថភាពរបស់វាក្នុងការបាញ់គ្រាប់ទំហំ ៤០ មិល្លីម៉ែត្រ ដែលអាចផ្តល់កម្លាំងផ្ទុះដ៏ធំចេញពីកាំភ្លើងរូបរាងតូចបែបនេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Rheinmetall កាំភ្លើង SSW40 គឺជាឧបករណ៍បាញ់គ្រាប់បែកដៃស្វ័យប្រវត្តិដំបូងបង្អស់របស់ពិភពលោក។ គេមិនច្បាស់ទេថាតើ “ស្វ័យប្រវត្តិ”មានន័យថា អាវុធនេះមានសមត្ថភាពបាញ់ដោយស្វ័យប្រវត្តិពេញលេញឬយ៉ាងណានោះទេ។
សព្វាវុធពាក់កណ្តាលស្វ័យប្រវត្តិស្រដៀងគ្នានេះ ដែលមានគោលបំណងបាញ់ចេញពីជើងបង្កង ឬ យានជំនិះ បានលេចឡើងនៅផ្នែកផ្សេងៗនៃពិភពលោក។ ដូច្នេះ កាំភ្លើង SSW40 អាចជាកាំភ្លើង”ដំបូងគេ” ដែលបាញ់ស្វ័យប្រវត្តិពេញលេញឬពាក់កណ្តាលស្វ័យប្រវត្តិ ហើយមានបំណងបាញ់គ្រាប់បែកដៃធម្មតា។ ក្រុមហ៊ុនបាននិយាយថា ដងកាន់ រូបសណ្ឋាន និងលក្ខណៈជាក់លាក់របស់កាំភ្លើង SSW40 ត្រូវបានបំផុសគំនិតចេញពីកាំភ្លើងវែង ដែលផ្តល់ឱ្យវានូវការរចនាដ៏សាមញ្ញនិងងាយស្រួលប្រើ។
ដោយសារព័ត៌មានលម្អិតជាក់លាក់ជុំវិញកាំភ្លើង SSW40 នៅតែមានភាពស្រពិចស្រពិលនៅឡើយ ព្រោះការអភិវឌ្ឍគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ របាយការណ៍អំពីកាំភ្លើងស្រដៀងគ្នានេះដែរឈ្មោះថា Hydra ដែលផ្តល់ជូនទៅកាន់ប្លុកឈ្មោះថា The Firearm Blog ក្នុងឆ្នាំ ២០១៦ ក្នុងអំឡុងពេលពិព័រណ៍ SHOT Show អាចផ្តល់នូវការយល់ដឹងខ្លះៗអំពីអ្វីដែលកាំភ្លើង SSW40អាចសមត្ថភាពនៅទីបញ្ចប់។ ការបង្ហោះក្នុងប្លុកខាងលើបានកត់សម្គាល់ថា កាំភ្លើង Hydra មានបង់ដាក់គ្រាប់បែកមួយសាង ដែលអាចបាញ់ចេញគ្រាប់បែក ១០ គ្រាប់ក្នុងពេលក្រោម២វិនាទី ពេលប្រើម៉ូតស្វ័យប្រវត្តិពេញលេញ៕
កាំភ្លើង SSW40 គឺជាឧបករណ៍បាញ់គ្រាប់បែកដៃស្វ័យប្រវត្តិដំបូងបង្អស់របស់ពិភពលោក